leftcenterrightdel
កម្មាភិបាល យុទ្ធជន សមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជន នៅក្នុងពិធី

យុទ្ធនាការនេះបានទាក់ទាញការចូលរួមពីកម្មាភិបាល យុទ្ធជន សមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជនយ៉ាងច្រើនកុះករ។ ១០០% នៃសម្ព័ន្ធយុវជនទូទាំងខេត្តបានជួយជ្រោមជ្រែង និងផ្តោតលើការអនុវត្តគម្រោងដ៏មានអត្ថន័យ និងជាក់ស្តែងដោយការរៀបចំក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីសម្អាតបរិស្ថានតាមដងផ្លូវនៅតាមមូលដ្ឋាននីមួយៗ; ប្រមូលសំរាម  ស្តារប្រឡាយ; ដាំនិងថែទាំដើមឈើ; ដាក់ពង្រាយសកម្មភាព “ចូលរួមសម្អាតសមុទ្រ” នៅស្រុកឆ្នេរសមុទ្រ។ល។

leftcenterrightdel
ដាំដើមឈើដើម្បីការពារបរិស្ថាន បន្ទាប់ពីពិធីបំផុសយុទ្ធនាការ “ចូលរួមសម្អាតសមុទ្រ ការពារបរិស្ថាន”

ក្នុងកម្មវិធី គណៈកម្មការរៀបចំបានប្រគល់ទង់ជាតិចំនួន ១០០ សន្លឹក ដល់អ្នកនេសាទ និងធុងសំរាមចំនួន ១០ ដល់ស្រុក Tuy Phong (ខេត្ត Binh Thuan)។ បន្ទាប់ពីបញ្ចប់ពិធី ប្រតិភូ កម្មាភិបាល យុទ្ធជន សមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជនបានដាំកូនឈើជាង ១,៥០០ ដើម និងរៀបចំសកម្មភាពសម្អាតឆ្នេរសមុទ្រ ផ្លូវថ្នល់ ទីប្រជុំជន។ល។

យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់តួនាទីត្រួសត្រាយរបស់យុវជនក្នុងការការពារបរិស្ថាន ការកសាងជនបទថ្មី ទីក្រុងអារិយធម៌ ការកែលម្អបរិស្ថានរស់នៅ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងសហគមន៍៕

បកប្រែដោយ Huyen Trang