អញ្ជើញចូលរួមមានលោកឧត្តមសេនីយ៍ទោ  Nguyen Van Nam មេបញ្ជាការបញ្ជាការដ្ឋានទីក្រុងហូជីមិញ; លោកវរសេនីយ៍ឯក Nguyen Cong Anh អនុប្រធានស្នងការនយោបាយនៃទីបញ្ជាការដ្ឋានក្រុង រួមទាំងថ្នាក់ដឹកនាំខ័ណ្ឌ Go Vap ផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Nam មេបញ្ជាការបញ្ជាការដ្ឋានទីក្រុងហូជីមិញ ថ្លែងក្នុងពិធី

ពិធីបំផុស “ទិវាសម្រាប់ទីក្រុងអារិយធម៌ ភ្លឺ បៃតង ស្រស់ស្អាត” ដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីណែនាំលេខ ១៩ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញស្តីពីការអនុវត្តកម្មវិធីចលនា “អ្នកទីក្រុងហូជីមិញមិនចោលសំរាមតាមដងផ្លូវ និងប្រឡាយ ដើម្បីទីក្រុងស្អាត និងកាត់បន្ថយការលិចទឹក”។  ទន្ទឹមនឹងនោះ លើកកំពស់ការយល់ដឹង និងសកម្មភាពរបស់ប្រជាជនទាំងមូល រក្សាការទប់ទល់ និងជម្នះការបំពុលសំរាម និងការលិចទឹកនិងលើកកំពស់គុណភាពបរិស្ថានរស់នៅរបស់ប្រជាជនមូលដ្ឋាននៅខ័ណ្ឌ Go Vap និយាយដោយឡែក ជាពិសេសទីក្រុងហូជីមិញនិយាយរួម។

leftcenterrightdel
 
leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធទីក្រុងហូជីមិញ ចូលរួមសម្អាតបរិស្ថានបន្ទាប់ពីពិធីបំផុស

ថ្លែងមតិនៅពិធីនេះ លោកឧត្តមសេនីយ៍ទោ Nguyen Van Nam បានសង្កត់ធ្ងន់ថា៖ “ដោយបញ្ច្រៀប និងយល់ដឹងយ៉ាងស៊ីជម្រៅអំពីគោលការណ៍ និងគោលមាគ៌ារបស់បក្ស និងគោលនយោបាយ និងច្បាប់របស់រដ្ឋ សេចក្តីណែនាំរបស់ថ្នាក់លើ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក កម្មាភិបាលនិងយុទ្ធជនរាប់ម៉ឺននាក់ មិនថាទុក្ខលំបាក ត្រៀមខ្លួនមានវត្ដមាននៅកន្លែងលំបាក និងគ្រោះថ្នាក់បំផុត។ ហើយទន្ទឹមនឹងនោះ ខិតខំប្រឹងប្រែងរួមដៃជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន កសាងជនបទថ្មី  សាងសង់ផ្ទះមេត្ដាធម៌រាប់រយខ្នង ស្ដារប្រឡាយរាប់សិបគីឡូម៉ែត្រ ដាំដើមឈើជាច្រើន... រួមចំណែកដល់ការកសាងទីក្រុងអារិយធម៌ ទំនើប"។

បន្ទាប់ពីពិធីនេះ កម្មាភិបាលនិងយុទ្ធជនរាប់រយនាក់នៃកងកម្លាំងប្រដាប់អាវុធទីក្រុងហូជីមិញ រួមជាមួយមន្ទីរ និងអង្គការសង្គមនៃខ័ណ្ឌ Go Vap និស្សិតនៃសាកលវិទ្យាល័យ Van Lang និងប្រជាពលរដ្ឋនៅក្នុងតំបន់បានរៀបចំការបោសសម្អាត ប្រមូលសំរាម ស្ដារប្រឡាយនៅសង្កាត់លេខ ៥ ខ័ណ្ឌ Go Vap៕

បកប្រែដោយ Pham Diep