leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia  អញ្ជើញ​ជា​អធិបតីនៃកិច្ចប្រជុំ

អង្គប្រជុំបានវាយតម្លៃថា ជាមួយនឹងការដឹកនាំដ៏ទូលំទូលាយ និងស៊ីជម្រៅរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម ការប្តេជ្ញាចិត្ត និងការរៀបចំយ៉ាងម៉ត់ចត់របស់ស្ថាប័ន អង្គភាពនានា ភារកិច្ចធ្វើព្យុហយាត្រានិងក្បួនដង្ហែរអបអរសាទរខួប ៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ បន្សល់ទុកនូវចំណាប់អារម្មណ៍ល្អជាច្រើនដល់ប្រជាជនទូទាំងប្រទេស និងមិត្តអន្តរជាតិ។

អង្គប្រជុំបានបញ្ជាក់ពីលទ្ធផលដែលសម្រេចបាន និងបានចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់លើភាពកង្វះខាត និងមូលហេតុ ដើម្បីដកបទពិសោធន៍ក្នុងការដឹកនាំ អនុវត្តភារកិច្ច...

leftcenterrightdel
 

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ដោយផ្អែកលើលទ្ធផលនៃការបំពេញភារកិច្ច និងមតិរបស់ប្រតិភូក្នុងសកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានលើកឡើងនូវមេរៀនបទពិសោធន៍មួយចំនួនក្នុងការរៀបចំព្យុហយាត្រានិងក្បួនដង្ហែរ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ និងខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាមឆ្នាំ ២០២៥។

អាស្រ័យហេតុនេះ ត្រូវមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងរលូនរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាន ចាប់ពីពេលបង្កើតគម្រោង កំណត់យ៉ាងច្បាស់នូវស្ថានប័នដឹកនាំ និងស្ថាប័នសម្របសម្រួល ដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់ ឯកភាពគ្នា និងប្រកបដោយប្រសិទ្ធភាព។

បកប្រែដោយ Duy Hoan