គម្រោងនេះផ្តោតលើដំណើរការអនុវត្តនិងពង្រឹង NDC ដើម្បីលើកកម្ពស់ការស្តារឡើងវិញប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព។ បណ្ដាប្រទេសបានសាកល្បងអនុវត្តគំនិតផ្តួចផ្តើមជាច្រើនរួមមាន៖ ការកែសម្រួលគោលនយោបាយ យុទ្ធសាស្រ្តហិរញ្ញប្បទាន ការលើកកម្ពស់សមត្ថភាព និងការចែករំលែកចំណេះដឹងដើម្បីរួមបញ្ចូល NDC ទៅក្នុងកិច្ចខិតខំប្រឹងប្រែងស្តារបៃតងឡើងវិញ។

leftcenterrightdel
អ្នកជំនាញការជាតិនិងអន្តរជាតិចែករំលែកនៅសិក្ខាសាលា

ក្នុងអង្គសិក្ខាសាលានេះ លោក Hoang Hai Minh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានឲ្យដឹងថា រួមជាមួយនឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ UNDP ខេត្ដ Thua Thien Hue ទទួលបានលទ្ធផលវិជ្ជមានក្នុងវិស័យបំប្លែងថាមពលបៃតង កាត់បន្ថយបំភាយឧស្ម័នកាបូន និងមេតានពីវិស័យដឹកជញ្ជូន។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

លោក Patrick Haverman តំណាងរងនៃ UNDP ប្រចាំប្រទេសវៀតណាមបានមានប្រសាសន៍ថា “ការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំពីបណ្ដារដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ ដើម្បីសម្រេចបាននូវសេដ្ឋកិច្ចបៃតង និងភាពធន់ អាស្រ័យហេតុនេះ ឆ្លៀតយក NDC ដើម្បីធានាធនធានជាតិនិងអន្តរជាតិ ដើម្បីពង្រឹងនិងអនុវត្តកិច្ចខិតខំប្រឹងប្រែងទាំងនេះ”៕

បកប្រែដោយ Pham Diep