ក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងការលំបាកជាច្រើន សេដ្ឋកិច្ចវៀតណាមនៅតែកត់ត្រានូវអត្រាកំណើនខ្ពស់ ដោយសារគោលនយោបាយត្រឹមត្រូវ និងមានភាពបត់បែន។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

វៀតណាមមានកំណើនសេដ្ឋកិច្ច ដោយសារតែការងើបឡើងវិញយ៉ាងខ្លាំងនៃវិស័យពាណិជ្ជកម្ម ដែលក្នុងនោះការនាំចេញកើនឡើង ១៤.៥% និងការនាំចូលកើនឡើង ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Shantanu Chakraborty ចាត់ទុកថា កំណើននៅឆ្នាំ២០២៤ ក៏អាស្រ័យទៅលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការសារពើពន្ធ និងការវិនិយោគសាធារណៈរបស់រដ្ឋាភិបាលផងដែរ។

លោក Nguyen Ba Hung ប្រធានសេដ្ឋវិទូរបស់ ADB បានចាតិទុកថា ឆមាសទីពីរនៃឆ្នាំ២០២៤ នឹងមានការលំបាកច្រើនជាងឆមាសទីមួយ។ ទោះបីជាយ៉ាងនេះក៏ដោយ ADB នៅតែជឿជាក់ថា កំណើននឹងត្រូវបានជំរុញយ៉ាងខ្លាំងដោយការវិនិយោគសាធារណៈ ការស្ដាឡើងវិញនៃវិស័យសេវាកម្ម ផលិតកម្មកសិកម្មដែលមានស្ថិរភាព និងការងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក៕

បកប្រែដោយ Thuy Anh