leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vov)

ថ្លែងនៅក្នុងសិក្ខាសាលានេះ លោកវរសេនីយ៍ឯក Nguyen Dinh Do Thi អនុប្រធានសេនាធិការ នាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិតនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ នៃក្រសួងនគរបាលវៀតណាម បានឲ្យដឹងថា៖ “រដ្ឋាភិបាលវៀតណាមបានចេញឯកសារច្បាប់ រួមទាំងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត និងឯកសារណែនាំការអនុវត្តអនុក្រឹត្យស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន; កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលស្តីពីការការពារស្ត្រី និងកុមារ។ ធុរកិច្ចផ្តល់សេវាទូរគមនាគមន៍អ៊ិនធឺណិតក្នុងស្រុក និងបរទេសក៏ដើរតួនាទីយ៉ាងសំខាន់។ ចំពោះធុរកិច្ចនិងអ្នកផ្តល់មាតិកាឌីជីថល ត្រូវមានវិធានការគ្រប់គ្រងខ្លឹមសារដែលពួកគេបង្ហោះនៅលើអ៊ីនធឺណិត ដើម្បីកុំឱ្យប៉ះពាល់ ឬបង្កគ្រោះថ្នាក់ដល់កុមារ ហើយនៅពេលដែលព័ត៌មានមិនល្អលេចឡើង ធុរកិច្ចទាំងនេះត្រូវតែទទួលខុសត្រូវក្នុងការដកចេញ លុបបំបាត់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារសមត្ថកិច្ច ក្នុងការដោះស្រាយការបំពាន”។

យោងតាមលោកស្រី Gaelle Demolis អ្នកជំនាញកម្មវិធីនិងគោលនយោបាយអភិបាលកិច្ច សន្តិភាព និងសន្តិសុខ នៃការិយាល័យ UN Women ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានចាត់ទុកថា ដើម្បីការពារស្ត្រី និងកុមារី គឺចាំបាច់ត្រូវអនុវត្តតាមក្របខ័ណ្ឌច្បាប់។ ទាំងនេះគឺជាអនុសញ្ញាអន្តរជាតិដែលត្រូវបានអនុម័ត ក៏ដូចជាឧបករណ៍ផ្លូវច្បាប់ក្នុងស្រុកផងដែរ៕

តាម vovworld.vn