សីតុណ្ហភាពជាមធ្យមលើផ្ទៃផែនដីត្រូវបានកត់ត្រានៅថ្ងៃទី ២១ ខែកក្កដា គឺ ១៧.០៩ អង្សាសេ ខ្ពស់ជាងកំណត់ត្រាកាលពីខែមិថុនាគឺ ១៩.០៨ អង្សាសេ។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ រលកកំដៅបានឆាបឆេះតំបន់ធំៗជាច្រើននៅសហរដ្ឋអាមេរិក អឺរ៉ុបនិងរុស្ស៊ី។
យោងតាម C3S ចាប់តាំងពីខែមិថុនាឆ្នាំ២០២៣មក មាន ១៣ ខែជាប់ៗគ្នាដែលសីតុណ្ហភាពជាមធ្យមប្រចាំខែត្រូវបានកត់ត្រាថាខ្ពស់បំផុត បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។ ដោយឡែកក្នុងខែមិថុនាកន្លងទៅ បានកត់ត្រាសីតុណ្ហភាពខ្យល់អកាសជាមធ្យមលើផ្ទៃផែនដីគឺ ១៦,៦៦ អង្សាសេ ដែលក្តៅបំផុតពីមុនមក។ អ្នកវិទ្យាសាស្ត្រមួយចំនួនបានចាត់ទុកថា ឆ្នាំនេះអាចលើសពីឆ្នាំមុន ដើម្បីក្លាយជាឆ្នាំក្តៅបំផុតចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមរហូតមក ដល់ពេលនេះ ដោយសារតែការប្រែប្រួលអាកាសធាតុ និងបាតុភូតអាកាសធាតុ El Nino ដែលបញ្ចប់នៅខែមេសាឆ្នាំនេះ បានជំរុញឱ្យសីតុណ្ហភាពហក់ឡើងខ្ពស់ដែលមិនធ្លាប់មានពីមុនមក៕
តាម vovworld.vn
Type the code from the image