ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម និងអង្គភាពនានា ដែលទាក់ទាញការចូលរួមពីអ្នកតាំងពិព័រណ៍អន្តរជាតិ និងវៀតណាមជាង ១០០០ នាក់។ អង្គភាពតាំងពិព័រណ៍មកពីប្រទេស និងដែនដីចំនួន ២០ ដូចជា៖ ចិន អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងវៀតណាម...

leftcenterrightdel
សហគ្រាសណែនាំអំពីម៉ាស៊ីន និងឧបករណ៍ថ្មីៗនៅឯពិព័រណ៍ (រូបថត៖ vnanet.vn)

ផលិតផលដែលបានតាំងបង្ហាញ និងណែនាំផ្តោតលើវិស័យម៉ាស៊ីន និងឧបករណ៍ទំនើបសម្រាប់ឧស្សាហកម្មវាយនភណ្ឌកាត់ដេរ វត្ថុធាតុដើម និងក្រណាត់។ ព្រឹត្តិការណ៍នេះក៏រួមបញ្ចូលផងដែរនូវសិក្ខាសាលានានាស្តីពីសេដ្ឋកិច្ចរង្វង់ ការធ្វើបរិវត្តកម្មបៃតង និងការអនុវត្តបច្ចេកវិទ្យាក្នុងឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរ។ ពិព័រណ៍នេះប្រព្រឹត្តទៅដល់ថ្ងៃទី១៣ ខែមេសា៕

បកប្រែដោយ Huyen Trang