លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យខេត្ត Ninh Thuan តាមដានយ៉ាងដិតដល់នូវស្ថានភាព បង្កើនការដឹកនាំ និងដាក់ចេញដំណោះស្រាយ ដើម្បីឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយធម្មជាតិ និងអាកាសធាតុពិបាកព្យាករណ៍ ជាពិសេសកំដៅខ្លាំង និងគ្រោះរាំងស្ងួត; កាត់បន្ថយការខូចខាតនៅកម្រិតទាបបំផុតលើផលិតកម្ម និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបសំណេះសំណាលជាមួយប្រជាពលករដែលចូលរួមកសាងគម្រោងប្រព័ន្ធធារាសាស្ត្រ Tan My (រូបថត៖ vnanet.vn)

តាមលោកនាយករដ្ឋមន្ត្រី ខេត្ត Ninh Thuan ត្រូវអនុវត្តដំណោះស្រាយឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការ ទប់ទល់នឹងកំដៅខ្លាំង គ្រោះរាំងស្ងួត និងកង្វះទឹកក្នុងតំបន់; ដំណើរការប្រព័ន្ធធារាសាស្ត្រប្រកបដោយប្រសិទ្ធភាព និងប្រមូលទឹក ម្ចាស់ការស្ដុកទុកទឹក ដើម្បីធានាការឆ្លើយតបនឹងតម្រូវការទឹកស្រោចស្រពជាអប្បបរមាសម្រាប់ដំណាំនៅពេលមានកង្វះខាតទឹក កាត់បន្ថយការខូចខាតដល់ផលិតកម្ម និងអាជីវកម្ម ជាពិសេសផលិតកម្មកសិកម្ម។ ទន្ទឹមនឹងនោះខេត្តរៀបចំ និងដាក់ពង្រាយដំណោះស្រាយ ដើម្បីធានាការផ្គត់ផ្គង់ទឹកប្រើប្រាស់ជូនប្រជាជន មិនទុកឲ្យប្រជាជនខ្វះខាតទឹក។ ក្នុងករណីចាំបាច់ ត្រូវកៀងគរកម្លាំង និងមធ្យោបាយដឹកជញ្ជូនទឹក ដើម្បីផ្គត់ផ្គង់ទឹកដល់ប្រជាជន។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បក្ស រដ្ឋនឹងយកចិត្តទុកដាក់ និងដោះស្រាយការលំបាកទាក់ទងនឹងទឹកសម្រាប់ខេត្ត Ninh Thuan៕

បកប្រែដោយ Thanh Cong