យោងតាមតួរលេខដែលប្រកាសដោយអគ្គនាយកដ្ឋានស្ថិតិវៀតណាម នៅព្រឹកថ្ងៃទី ២៩ ខែមេសាបានឱ្យដឹងថា ក្នុងខែមេសាឆ្នាំ ២០២៤ ចំនួនភ្ញៀវអន្តរជាតិមកកាន់វៀតណាមមានចំនួនជិត ១.៦ លាននាក់។ ក្នុងរយៈពេល ៤ ខែកន្លងមក ភ្ញៀវអន្តរជាតិ មកកាន់ប្រទេសវៀតណាមបានកើនឡើងដល់ ៦.២ លាននាក់ កើនឡើងជាង ៦៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

leftcenterrightdel
ភ្ញៀវទេសចរបរទេសបំពេញបែបបទដើម្បីចូលមកវៀតណាម (រូបថត៖ vnanet.vn)

លទ្ធផលនេះគឺអាស្រ័យលើគោលនយោបាយទិដ្ឋាការដ៏អំណោយផល និងកម្មវិធីជំរុញតម្រូវការទេសចរណ៍ដ៏ទាក់ទាញ ដែលកំពុងនាំមកនូវប្រសិទ្ធភាព ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកវៀតណាម ដែលមានការកើនឡើងខ្ពស់បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

តាម vovworld.vn