leftcenterrightdel
ការតាំងពិព័រណ៍ទាក់ទាញជនបរទេសជាច្រើនមកទស្សនា។ (រូបថត៖ VOV)

ក្នុងឱកាសអបអរសាទរខួបលើកទី ៤៩ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៤) និងខួបលើកទី ១៣៨ ទិវាពលកម្មអន្តរជាតិ (១ ឧសភា ១៨៨៦ - ១ ឧសភា ២០២៤) នាព្រឹកថ្ងៃទី ២៧ ខែមេសា នៅវិថីសៀវភៅទីក្រុងហូជីមិញ មន្ទីរព័ត៌មាន និងទូរគមនាគមន៍ទីក្រុងហូជីមិញបានបើកការតាំងពិព័រណ៌ឯកសារអំពីទិវាបុណ្យ “ឯកភាពប្រទេសជាតិ”។

ការតាំងពិព័រណ៍ឧទ្ទេសនាមឯកសារជិត ៣០ ស្ដីពីមហាជ័យជំនះនៅនិទាឃរដូវឆ្នាំ ១៩៧៥ ជាមួយនឹងយុទ្ធនាការវាយលុកជាយុទ្ធសាស្រ្តចំនួន ៣៖ យុទ្ធនាការរំដោះតំបន់ Tay Nguyen; យុទ្ធនាការរំដោះទីក្រុង Hue - Da Nang និងយុទ្ធនាការហូជីមិញដើម្បីរំដោះភាគខាងត្បូងទាំងស្រុង និងឯកភាពប្រទេសជាតិ។ លើសពីនេះ ការតាំងពិពណ៌ក៏បង្ហាញរូបភាពដ៏មានតម្លៃជាច្រើននៃថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ នៅពេលដែលកងទ័ពរំដោះមកពីគ្រប់ទិសទីបានសម្រុកចូលទីក្រុងសៃហ្គនទៀតផង។ ពិព័រណ៍នេះប្រព្រឹត្តទៅរហូតដល់ដំណាច់ថ្ងៃទី១២ ឧសភា ហើយត្រូវបានបង្ហាញជាពីរភាសាគឺវៀតណាម និងអង់គ្លេស៕

តាម vovworld.vn