គណៈប្រតិភូបានចូលវិមានតម្តល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងទស្សនាសារមន្ទីរហូជីមិញ។ នៅរសៀលថ្ងៃនេះ គណៈកម្មាធិការរៀបចំសន្និសីទបានប្រគល់អំណោយពីអ្នកឧបត្ថម្ភដល់ជនពិការ កុមារកំព្រា និងអ្នកគាំពារឆ្នើម។ សន្និសីទនឹងបើកជាផ្លូវការនៅព្រឹកថ្ងៃទី ១១ ខែមេសា។

leftcenterrightdel
លោក Nguyen Trong Dam  ប្រធានមជ្ឈិមសមាគមគាំពារជនពិការ និងកុមារកំព្រាវៀតណាម។ រូបថត៖ VOV

ចាប់ពីឆ្នាំ ២០១៧ មក មជ្ឈិមសមាគមគាំពារជនពិការ និងកុមារកំព្រាវៀតណាម និងអង្គការសមាជិកនានាបានទទួលការរួមដំណើរ និងការគាំទ្រពីអង្គការនិងបុគ្គលក្នុងស្រុកនិងបរទេសជាច្រើន; ហើយបានកៀងគរ និងរៃអង្គាសប្រាក់បានជិត ១៥៨ លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភមនុស្ស ២៣ លាននាក់។ លោក Nguyen Trong Dam ប្រធានមជ្ឈិមសមាគមគាំពារជនពិការ និងកុមារកំព្រាវៀតណាមបានមានប្រសាសន៍ថា៖ “ប៉ុន្មានឆ្នាំកន្លងទៅ សមាគមក៏បានកៀងគរធនធានយ៉ាងច្រើន។ ជារាងរាល់ឆ្នាំ យើងជួយដល់ជនពិការ កុមារកំព្រា ជនមានស្ថានភាពលំបាក់និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ ចំនួន១លាននាក់។ តាមរយៈការគាំទ្ររបស់សមាគម មនុស្សជាច្រើនបានជម្នះការលំបាក ហើយងើបឡើងបន្តិចម្តងៗ ជីវភាពប្រសើរឡើង និងធ្វើសមាហរណកម្មទៅក្នុងសហគមន៍”៕

តាម vovworld.vn