លោករដ្ឋមន្ត្រី Bui Thanh Son ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជំរុញទំនាក់ទំនងល្អរវាងវៀតណាម និងបុរីវ៉ាទីកង់ ទន្ទឹមនឹងនោះ វាគឺជាឱកាសមួយសម្រាប់លោករដ្ឋមន្ត្រីអាចមើលឃើញពីការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់វៀតណាម ក៏ដូចជាជីវភាពសាសនាដ៏សម្បូរបែប និងរស់រវើករបស់សហគមន៍កាតូលិកនៅវៀតណាមផងដែរ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួបលោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងនៃបុរីវ៉ាទីកង់ (រូប​ថត៖ vnanet.vn)

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យភាគីទាំងពីរបន្តរក្សាប្រកបដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរ ទំនាក់ទំនង និងយន្តការសន្ទនាកម្រិតខ្ពស់ ពង្រីកតួនាទីតភ្ជាប់របស់តំណាងអចិន្ត្រៃយ៍នៃបុរីវ៉ាទីកង់ប្រចាំនៅវៀតណាម ព្រមទាំងអះអាងថា ក្រសួងការបរទេស និងអាជ្ញាធរពាក់ព័ន្ធរបស់វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយសម្រាប់តំណាងអចិន្ត្រៃយ៍នៃបុរីវ៉ាទីកង់ឲ្យ​បំពេញបេសកកម្មប្រកបដោយជោគជ័យ រួមចំណែកជម្រុញទំនាក់ទំនងវៀតណាម- បុរីវ៉ាទីកង់ ឱ្យកាន់តែរីកចម្រើនថែមទៀត​ក្នុងពេលខាងមុខនេះ។

លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តី​ក្រសួងទំនាក់ទំនងនៃបុរីវ៉ាទីកង់ មានសេចក្តីសោមនស្សរីករាយដែលបានឃើញការ​អភិវឌ្ឍរបស់សមាគមកាតូលិកវៀតណាម និង​ការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 និងជឿជាក់ថា សហគមន៍កាតូលិកវៀតណាមនឹងមានការរួមចំណេកជាច្រើនថែមទៀតក្នុងការអភិវឌ្ឍរបស់វៀតណាម និងបានឯកភាពបន្តជំរុញទំនាក់ទំនង ការផ្លាស់ប្តូរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ តាមរយៈយន្តការក្រុមការងារចម្រុះវៀតណាម-បុរីវ៉ាទីកង់ ក៏ដូចជាលើវេទិកាពហុភាគី និងអន្តរជាតិ​៕

បកប្រែដោយ Duy Hoan