លោកវរសេនីយ៍ឯក Thai Thanh Duc និងក្រុមបេសកកម្មបានទៅជូនពរឆ្នាំថ្មីនៅវត្តភូមិធំ ខេត្ត Binh Phuoc និងវត្ត Chung Rut ខេត្ត Tay Ninh។ ទន្ទឹមនឹងនោះ ក្រុមបេសកកម្មបានប្រគល់អំណោយជូនគ្រួសារជនរួមជាតិខ្មែរចំនួន ១០០ គ្រួសារ ដែលមានស្ថានភាពលំបាកនៅឃុំ Loc Khanh ស្រុក Loc Ninh ខេត្ត Binh Phuoc និងឃុំ Hoa Hiep ស្រុក Tan Bien ខេត្ត Tay Ninh។

leftcenterrightdel
លោកវរសេនីយ៍ឯក Thai Thanh Duc ជូនពរឆ្នាំថ្មីនៅវត្តភូមិធំខេត្ត Binh Phuoc (រូបថត៖baoquankhu7.vn)

តាងនាមថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៧ លោកវរសេនីយ៍ឯក Thai Thanh Duc បានជូនពរព្រះសង្ឃ អាចារ្យ ពុទ្ធសាសនិកនៃវត្តភូមិធំ វត្ត Chung Rut ក៏ដូចជាបងប្អូនជនរួមជាតិខ្មែរ នូវសុខភាពល្អ និងក្តីរីករាយក្នុងឆ្នាំថ្មី។ លោកវរសេនីយ៍ឯក Thai Thanh Duc សង្ឃឹមថា ព្រះសង្ឃ អាចារ្យ និងជនរួមជាតិខ្មែរនឹងបន្តពង្រីកប្រពៃណីមហាសាមគ្គីជាតិ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ និងការកសាងជនបទថ្មី ចូលរួមសកម្មភាពសង្គម រក្សាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជម្នះការលំបាក សិក្សានិងផលិតកម្មយ៉ាងសកម្ម និងកសាងជីវភាពរស់នៅសម្បូរសប្បាយ និងសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
លោកវរសេនីយ៍ឯក Thai Thanh Duc ជូនអំណោយដល់គ្រួសារជនរួមជាតិខ្មែរដែលមានស្ថានភាពលំបាកនៅឃុំ Hoa Hiep ស្រុក Tan Binh ខេត្ត Tay Ninh (រូបថត៖ baoquankhu7.vn)

តាងនាមព្រះសង្ឃ អាចារ្យ ពុទ្ធសាសនិក ចៅអធិការវត្តទាំងពីរ ថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ដែលថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៧ ផ្ដល់ដល់បងប្អូនជនរួមជាតិខ្មែរ ហើយសន្យាថានឹងលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងចលនាពុទ្ធសាសនិក អនុវត្តល្អនូវគោលនយោបាយ និងច្បាប់របស់បក្ស និងរដ្ឋឲ្យបានល្អ ពង្រីកមហាសាមគ្គីជាតិដោយឥតឈប់ឈរ រស់នៅល្អខាងផ្លូវលោកខាងផ្លូវធម៌ ចូលរួមចំណែកជាមួយមូលដ្ឋានក្នុងការកសាងស្រុកកំណើតកាន់តែអភិវឌ្ឍ៕

បកប្រែដោយ Thuy Anh