leftcenterrightdel
កម្មវិធីប្រគល់អំណោយដល់គ្រួសារខ្មែរក្រីក្រនៅឃុំ An Tuc (រូបថត៖ baoangiang.com.vn)

នៅវត្តស្វាយតាហង្ស (ភូមិ Ninh Loi ឃុំ An Tuc) និងវត្តកំភ្លឹង (ភូមិ Phuoc An ឃុំ O Lam ស្រុក Tri Ton) ក្រុមបេសកកម្មបានប្រគល់អំណោយដល់គ្រួសារខ្មែរដែលមានស្ថានភាពលំបាកចំនួន ៥០០ គ្រួសារ។ អំណោយនីមួយៗមានតម្លៃ ៦០០,០០០ ដុង រួមមាន អង្ករ ១០ គីឡូក្រាម និងសាច់ប្រាក់ ៣០០,០០០ ដុង។ ថវិកាសរុបសម្រាប់ការផ្តល់អំណោយគឺ ៣០០ លានដុង ដែលឧបត្ថម្ភពីដោយក្រុមហ៊ុន Loc Troi និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមជាមួយនឹងដៃគូ និងសប្បុរសជន។

leftcenterrightdel
កម្មវិធីប្រគល់អំណោយដល់គ្រួសារខ្មែរក្រីក្រនៅឃុំ O Lam (រូបថត៖ baoangiang.com.vn)

លោក ឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជា និងលោក Huynh Van Thon ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Loc Troi បានឲ្យដឹងថា សកម្មភាពប្រគល់អំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ បង្ហាញពីមនោសញ្ចេតនាដែល VCBA និងក្រុមហ៊ុន Loc Troi ផ្ដល់ដល់ខេត្ត An Giang ជាពិសេសតំបន់ជនជាតិភាគតិចខ្មែរ ព្រមទាំង ជូនពរជនរួមជាតិខ្មែរទទួលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ប្រកបដោយសេចក្តីសុខ និងសុភមង្គល៕

បកប្រែដោយ Thuy Anh