ជាងពាក់កណ្តាលនៃចំនួនសហគ្រាសដែលត្រូវបានស្ទង់មតិ ព្យាករណ៍ថា ចំនួននៃការបញ្ជាទិញ និងប្រាក់ចំណូលនឹងកើនឡើងខ្ពស់ជាងត្រីមាសទីពីរ។ ក្រៅពីនេះ ៤០% នៃចំនួនសហគ្រាស មានផែនការពង្រីកកម្លាំងពលករនៅក្នុងត្រីមាសទីពីរ។ ក្នុងរយៈពេលវែង សុទិដ្ឋិនិយមរបស់សហគ្រាស EU ត្រូវបានពង្រឹងបន្ថែមទៀតដោយមាន ៧១% នៃចំនួនសហគ្រាសមានអារម្មណ៍វិជ្ជមានចំពោះយថាទស្សន៍រយៈពេលវែងរបស់ពួកគេនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

leftcenterrightdel
ការស្ទង់មតិអំពីសន្ទស្សន៍ BCI ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ (រូបថត៖ thitruongtaichinhtiente.vn)

លោក Thue Quist Thomasen នាយកប្រតិបត្តិនៃ Decision Lab ដែលជាអង្គភាពធ្វើការស្ទង់មតិនេះ ជឿជាក់ថា វៀតណាមពិតជាមានលទ្ធភាពក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោក្នុងតំបន់ ហើយគោលនយោបាយដែលផ្តោតលើវិនិយោគិន នឹងពន្លឿនការអភិវឌ្ឍរបស់វៀតណាមបន្ថែមទៀត។ យោងតាមលោក Dominik Meichle ប្រធាន EuroCham បានឲ្យដឹងថា ការដែល BCI កើនឡើងលើសពីកម្រិត ៥០ ជាថ្មីម្ដងទៀត បានបញ្ជាក់ពីភាពទាក់ទាញកាន់តែកើនឡើងៗរបស់ ប្រទេសវៀតណាម។ ប្រការនេះបង្ហាញថា សម្រាប់សហគមន៍ធុរកិច្ចអឺរ៉ុប វៀតណាមគឺជាទីផ្សារដ៏ស្វាហាប់មួយ ជាមួយនឹងយថាទស្សន៍កំណើនដ៏អស្ចារ្យ។ ជាមួយនឹងការខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីកែលម្អស្ថិរភាព និងពង្រីកសក្តានុពល សេដ្ឋកិច្ច វៀតណាមត្រូវបានគេរំពឹងថា នឹងមានសមត្ថភាពប្រកួតប្រជែងជាសកលបន្ថែមទៀត៕

តាម vovworld.vn