ការតាំង​​ពិព័រណ៍ Vietnam EXPO ឆ្នាំនេះផ្តោតលើការឧទ្ទេសនាមប្រភេទសំខាន់ៗចំនួន ៥ រួមមាន៖ ស្តង់ទំនិញផ្សព្វផ្សាយការនាំចេញនិងការវិនិយោគរបស់វៀតណាម;  ស្តង់ទំនិញរបស់ប្រទេសនីមួយៗ; គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងឧស្សាហកម្មគាំទ្រ; បច្ចេកវិទ្យាឌីជីថលនិងពាណិជ្ជកម្មអេឡិចត្រូនិក; ម្ហូបអាហារនិងភេសជ្ជៈ។

leftcenterrightdel
លោករដ្ឋមន្ត្រី Nguyen Hong Dien ថ្លែងមតិក្នុងពិធីបើក VIETNAM EXPO ឆ្នាំ ២០២៤ (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងពិធីបើកពិព័រណ៍ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា៖  “បន្ទាប់ពីរយៈពេល ៣៣ ឆ្នាំនៃការអមដំណើរជាមួយធុរកិច្ច ពិព័រណ៍ VIETNAM EXPO បានក្លាយទៅជាសកម្មភាពជំរុញពាណិជ្ជកម្មដ៏សំខាន់និងធំបំផុតមួយនៃវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មរបស់វៀតណាម ដែលនាំមកនូវតម្លៃសេដ្ឋកិច្ចជាច្រើន ក៏ដូចជាកាលានុវត្តភាពជាក់ស្តែង ដើម្បីជួយសហគមន៍ធុរកិច្ចបង្កើនការនាំចេញ អភិវឌ្ឍទីផ្សារ លើកកំពស់សមត្ថភាព ចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់សកល រួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តការសន្យារបស់រដ្ឋាភិបាលវៀតណាម ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ”។

លក្ខណៈពិសេសថ្មីនៃពិព័រណ៍ឆ្នាំនេះគឺថា បន្ទាប់ពីបញ្ចប់សកម្មភាពតាំងពិព័រណ៍ សកម្មភាពតភ្ជាប់ពាណិជ្ជកម្មរវាងបណ្តាអង្គភាពអាជីវកម្ម នឹងបន្តត្រូវបានអនុវត្តនៅលើវេទិកាអនឡាញពេញមួយឆ្នាំ៕

តាម​ vovworld.vn