បន្តដំណើរទស្សនកិច្ចការងារនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី២ ខែមេសា នៅទីក្រុងតូក្យូ លោកស្រី Truong Thi Mai ប្រធានគណៈចាត់តាំងមជ្ឈិមបក្ស និងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន បានជួបពិភាក្សាការងារជាមួយលោក Kishida Fumio ប្រធានគណបក្សប្រជាធិបតេយ្យសេរី នាយករដ្ឋមន្ត្រី; លោក Otsuji Hidehisa ប្រធានព្រឹទ្ធសភា; លោក Nukawa Fukushiro ប្រធានសភាជាន់ទាប; លោក Shii Kazuo ប្រធានក្រុមប្រឹក្សាមជ្ឈិមបក្សកុម្មុយនិស្តជប៉ុន...

leftcenterrightdel
លោកស្រី Truong Thi Mai ជួបសវនាការជាមួយ លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន  (រូបថត៖ vov.vn)

ក្នុងជំនួបទាំងនេះ លោកស្រី Truong Thi Mai បានអះអាងថា វៀតណាមជានិច្ចកាលកំណត់ជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់ និងយូរអង្វែង ហើយត្រៀមខ្លួនជាស្រេចដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ទូលំទូលាយ និងជាក់ស្តែង។ លោកស្រីស្នើឱ្យភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀងនានាឲ្យ​សម្រេចបានលទ្ធផលជាក់ស្តែងលើទំនាក់ទំនងនយោបាយ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិសន្តិសុខ កិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

លោក Kishida Fumio និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតរបស់ជប៉ុនបានអះអាងថា វៀតណាមជាដៃគូយុទ្ធសាស្ត្រសំខាន់ក្នុងតំបន់ ហើយនិងបានសង្កត់ធ្ងន់លើការត្រៀមខ្លួនជាស្រេចគាំទ្រ និងរួមដំណើរជាមួយប្រទេសវៀតណាមមួយឯករាជ្យ ស្វ័យភាព និងអភិវឌ្ឍន៍ក្នុងបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មរបស់ប្រទេស និងសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ។

leftcenterrightdel
លោកស្រី Truong Thi Mai ជួបជាមួយ លោក Nikai Toshihiro ប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម (រូបថត៖ vov.vn)

ភាគីទាំងពីរបានឯកភាពបន្តរក្សា និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងយន្តការសន្ទនារវាងភាគីទាំងពីរតាមបណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភា អង្គការប្រជាជន និងរវាងខេត្តក្រុងនានានៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ជប៉ុនបន្តជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍សំខាន់ៗដូចជា៖ ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការទទួលបាន និងប្រើប្រាស់ទុនជំនួយផ្លូវការ(ODA)ជំនាន់ថ្មី ។

ពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានអះអាងនូវគោលការណ៍គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងការដោះស្រាយការខ្វែងគំនិត និងវិវាទអន្តរជាតិ ហើយទន្ទឹមនឹងនោះបានចែករំលែកនូវបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម - ជប៉ុននិយាយដោយឡែក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ជប៉ុន និយាយរួម៕

បកប្រែដោយ Thanh Cong