leftcenterrightdel
អនុម័ត​លើផែនការ​​អភិវឌ្ឍន៍​អគ្គិសនី​ជាតិ​ដំណាក់កាល ​២០២១-២០៣០ (រូបថត៖ VOV)

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចអនុម័តផែនការអនុវត្តអភិវឌ្ឍន៍អគ្គិសនីជាតិដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ការអនុម័តលើផែនការនេះមានគោលបំណងអនុវត្តន៍ការផ្លាស់ប្តូរថាមពលដ៏ខ្លាំងក្លាពីឥន្ធនៈហ្វូស៊ីលទៅប្រភពថាមពលថ្មី ថាមពលកកើតឡើងវិញដើម្បីកាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ រួមចំណែកឆ្ពោះទៅគោលដៅដែលបានប្តេជ្ញាចិត្តតាមការរួមវិភាគទានដែលត្រូវបានប្រទេសជាតិសម្រេចដោយខ្លួនឯង និងគោលដៅបំភាយឧស្ម័នសុទ្ធត្រឹមសូន្យ នាឆ្នាំ ២០៥០ របស់វៀតណាម។

ផែនការនេះបានផ្តោតសំខាន់លើការអភិវឌ្ឍប្រភពអគ្គិសនីពីថាមពលកកើតឡើងវិញ ដើម្បីបម្រើការនាំចេញ ផលិតថាមពលថ្មីជាមួយនឹងទំហំនាំចេញពី ៥,០០០ មេហ្គាវ៉ាត់ ទៅ ១ ម៉ឺនមេហ្គាវ៉ាត់; ផ្តល់អាទិភាពដល់ការអភិវឌ្ឍក្នុងតំបន់ដែលមានសក្តានុពលថាមពលកកើតឡើងវិញល្អ និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញថាមពលអំណោយផល ហើយខិតខំប្រឹងប្រែងសម្រេចបានទំហំអភិវឌ្ឍន៍ដល់ ៥,០០០ មេហ្គាវ៉ាត់ (ភាគច្រើនជាវាយោអក្គិសនីនៅឆ្នេរសមុទ្រ) ៕

តាម vovworld.vn