ភ្ញៀវកិត្តិយសជាង ៦០០ នាក់ រួមទាំងតំណាងសហគមន៍ជនវៀតណាមមកពីបណ្តារដ្ឋនៃសហរដ្ឋអាមេរិក រួមជាមួយមិត្តភក្តិអាមេរិក និងអង្គការអន្តរជាតិដែលចូលរួមកម្មវិធីនេះ។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dung ថ្លែងមតិនៅក្នុងកម្មវិធី។ រូបថត៖ PV/VOV-USA

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានពិនិត្យមើលសមិទ្ធិផលលេចធ្លោជាច្រើនរបស់ប្រទេសជាតិនិងទំនាក់ទំនងវៀតណាម - អាមេរិកក្នុងឆ្នាំកន្លងទៅ ដោយចំណុចលេចធ្លោគឺការដំឡើងទំនាក់ទំនងរបស់ប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្នុងឱកាសដែលប្រធានាធិបតីអាមេរិកលោក Joe Biden អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម កាលពីខែកញ្ញា ឆ្នាំ២០២៣។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា សហគមន៍ជនវៀតណាមនៅអាមេរិកនឹងកាន់តែរីកចម្រើន ពង្រឹងសាមគ្គីភាព និងសម្លឹងឆ្ពោះទៅមាតុភូមិ ហើយបន្តជាស្ពានតភ្ជាប់និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិក។

ឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានចែករំលែកថា៖ “ស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Washington DC បានរៀបចំពិធីបុណ្យនិទាឃរដូវនៃស្រុកកំណើត ឆ្នាំរោង ឆស័ក ២០២៤ ដើម្បីបងប្អូនប្រជាជនវៀតណាមនឹករលឹកមាតុភូមិរបស់ខ្លួន និងចងចាំនូវបុណ្យតេត ដែលជិតស្និទ្ធ និងជាទីគោរពចំពោះប្រជាជនវៀតណាមគ្រប់រូប។ សកម្មភាពបែបនេះនឹងនាំសហគមន៍រួមគ្នា កាន់តែស្រឡាញ់គ្នា រួបរួមគ្នាធ្វើការដើម្បីមាតុភូមិ និងរួមចំណែកកាន់តែច្រើនដល់មាតុភូមិយើង”។

ភ្ញៀវនិងបងប្អូនជនរួមជាតិវៀតណាមនៅឯបរទេសបានសម្តែងនូវក្តីសប្បាយរីករាយ និងរំជួលចិត្តនៅពេលបានជួបជុំគ្នាក្នុងបរិយាកាសដ៏កក់ក្តៅដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌វៀតណាម។

ក្នុងឱកាសនេះ គណៈប្រតិភូ ភ្ញៀវកិត្តិយសនិងបងប្អូនជនរួមជាតិវៀតណាមនៅឯបរទេសបានទស្សនាការសម្តែងសិល្បៈដ៏វិសេសវិសាល និងរីករាយជាមួយម្ហូបប្រពៃណីក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម៕

តាម​ vovworld.vn