លោក Luc Van Bay ជាសិល្បករដ៏កម្ររបស់ជនជាតិ San Diu នៅទីនេះ។ អស់រយៈពេល ៦ ទសវត្សរ៍កន្លងមកនេះ លោកនៅតែអភិរក្ស និងរីកសាយភាយទំនុកចម្រៀងនេះ។​  ទំនុកចម្រៀងក៏ត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ​។

leftcenterrightdel
សិល្បករ  Luc Van Bay បង្រៀនទំនុកចម្រៀង Soong Co ដល់កុមារនៅឃុំ  Ninh Lai (ស្រុក Son Duong ខេត្ដ Tuyen Quang វៀតណាម)

ឆ្លងកាត់ក្នុងភ្លើងសង្គ្រាម នៅខែវិច្ឆិកាឆ្នាំ ១៩៨៤ លោក Luc Van Bay បានវិលត្រឡប់មកមូលដ្ឋានវិញ។ លោកជាយុទ្ធជនជំងឺម្នាក់ដែលបាត់កម្លាំងពលកម្ម  ៦១% និងត្រូវបានបោះឆ្នោតជ្រើសតាំងជាលេខាបក្សភូមិ ហើយក្លាយជាប្រធានគណៈកម្មាធិការប្រជាជនឃុំ Ninh Lai រហូតដល់ពេលចូលនិវត្តន៍។ ដោយយល់ឃើញថា ទំនុកចម្រៀង Soong Co កំពុង​សាបរលាបដែលបណ្តាលឱ្យគាត់គេងមិនលក់អស់រយៈពេលជាច្រើនថ្ងៃ។

លោកបានឲ្យដឹងថា "ដូចជនជាតិភាគតិចដទៃទៀតនៅប្រទេសវៀតណាមដែរ ជនជាតិ San Diu មានអក្សរ និងវប្បធម៌-សិល្បៈដែលមានលក្ខណៈអត្ដសញ្ញាណជាតិ ដែលក្នុងនោះ មានទំនុកចម្រៀង Soong Co ដែលត្រូវបានអភិរក្សរាប់រយឆ្នាំមកហើយ។ ទំនុកចំរៀង Soong Co បានផ្ដើមចេញពីជីវិតសាមញ្ញដែលបង្ហាញពីមនោសញ្ចេតនា និងបំណងប្រាថ្នារបស់ជនជាតិ San Diu ក្នុងជីវភាពប្រចាំថ្ងៃ។

ដោយហេតុផលនេះដែលលោក Bay បានចំណាយពេលជាច្រើនក្នុងការសិក្សាស្រាវជ្រាវ និងការប្រមូលចម្រៀង Soong Co បុរាណជាង ១០០០ បទ និងបង្កើតក្លឹបចម្រៀង Soong Co នៅឃុំ Ninh Lai ដែលមានសមាជិក ១៣០ នាក់ ។ គាត់ក៏បានបើកថ្នាក់បង្រៀនសំឡេង អក្សរ និងច្រៀង Soong Co ដល់កុមារជាង ៧០ នាក់។ ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំមក លោក Bay នៅតែបន្តអភិរក្សទំនុកចម្រៀង Soong Co និងស្ដារវប្បធម៌ប្រជាប្រិយពោរពេញទៅដោយអត្តសញ្ញាណជាតិរបស់ជនជាតិ San Diu។

នៅឆ្នាំ ២០១៩ លោក Bay មានកិត្តិយសដោយបានលោកប្រធានរដ្ឋប្រគល់កិត្ដិនាមជាសិល្បករឆ្នើម។ កិត្ដិនាមនោះគឺជាការលើកទឹកចិត្តសិប្បករអភិរក្សទំនុកចម្រៀង  Soong Co។ ជួបសំណេះសំណាលជាមួយយើងខ្ញុំ លោក Hoang Khanh Linh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ninh Lai បានអះអាងថា: "ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការអភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ San Diu តែងតែត្រូវបានគណៈកម្មការបក្ស អាជ្ញាធរមូលដ្ឋានយកចិត្ដទុកដាក់និងវាយតម្លៃខ្ពស់ បន្តលើកកម្ពស់អត្ដសញ្ញាណវប្បធម៌នៃជនជាតិទាំង ២២ របស់ខេត្ដ Tuyen Quang។ លទ្ធផលនេះគឺអាស្រ័យការចូលរួមចំណែកយ៉ាងសំខាន់របស់សិល្បករដូចលោក Luc Van Bay”៕

បកប្រែដោយ Pham Diep