ក្រុមហ៊ុន Vietjet បើកផ្លូវហោះហើរទៅកាន់ទីក្រុង Perth និងទីក្រុង Adelaide
កប.អនឡាញ - ក្នុងបំណងបន្តបង្កើនជើងហោះហើរទៅកាន់ប្រទេសអូស្ត្រាលី ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបើកផ្លូវហោះហើរថ្មីតភ្ជាប់ទីក្រុង Perth និងទីក្រុង Adelaide ដែលជាទីក្រុងធំទីបួន និងទីប្រាំនៃប្រទេសអូស្ត្រាលីជាមួយទីក្រុងហូជីមិញ។
ជាមួយនឹងផ្លូវហោះហើរថ្មីទៅកាន់ទីក្រុងទាំងពីរគឺ Perth និង Adelaide ក្រុមហ៊ុន Vietjet មានផ្លូវហោះហើរចំនួន ៥ ដែលតភ្ជាប់ប្រទេសវៀតណាមជាមួយនឹងទីក្រុងធំៗចំនួន៥ នៃប្រទេសអូស្ត្រាលី រួមមាន ក្រុង Melbourne ក្រុង Sydney ក្រុង Brisbane ក្រុង Perth និងក្រុង Adelaide ជាមួយជើងហោះហើរសរុបចំនួន ៥៨ ជើងជារៀងរាល់សប្តាហ៍ ចាប់ពីខែធ្នូ ឆ្នាំ២០២៣។
    |
 |
លោកស្រី Zoe Bettison រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃរដ្ឋអូស្ត្រាលីខាងត្បូង (អាវពណ៌បៃតង) តំណាងក្រុមហ៊ុន Vietjet និងអាកាសយានដ្ឋាន Adelaide ចូលរួមពិធីបើកផ្លូវហោះហើរថ្មីរបស់ Vietjet |
ផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុន Vietjet មានជើងហោះហើរចំនួន ៥ ជើងក្នុងមួយសប្តាហ៍។ ផ្លូវហោះហើរនេះបានបង្កើតលក្ខណៈងាយស្រួលសម្រាប់ប្រជាជន និងអ្នកទេសចរក្នុងការធ្វើដំណើររវាងទីក្រុងធំៗរបស់វៀតណាម ជាមួយនឹងទីក្រុងឈានមុខគេនៃប្រទេសអូស្ត្រាលី ហើយតភ្ជាប់ប្រទេសអូស្ត្រាលី ជាមួយប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា។
ពីថ្ងៃទី ២២ ខែវិច្ឆិកា ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន Vietjet ក៏លក់សំបុត្រយន្តហោះមានតម្លៃចាប់ពី ០ ដុង សម្រាប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ ដោយមានរយៈពេលហោះហើរចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹមនឹងនោះ Vietjet នៅមានកម្មវិធីទិញសំបុត្រយន្តហោះដោយបង់រំលស់តាមប្រព័ន្ធអ៊ីនធឺណែត។ ល៕
បកប្រែដោយ Thuy Anh