ក្រុមហ៊ុន Vietjet ទទួលរង្វាន់ World Travel Awards
កប.អនឡាញ - ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទើបទទួលបានរង្វាន់ "ក្រុមហ៊ុនអាកាសចរណ៍ជួរមុខនៅអាស៊ីអំពីបទពិសោធន៍អតិថិជន" ដែលប្រគល់ដោយ World Travel Awards។
ពិធីប្រគល់រង្វាន់បានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញអន្តរជាតិក្នុងវិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍។ World Travel Awards (WTA) គឺជារង្វាន់ពិភពលោកដ៏មានកិត្យានុភាពដែលលើកតម្កើងក្រុមហ៊ុនផ្តល់សេវាកម្មដ៏ល្អបំផុតនៅក្នុងផ្នែកទេសចរណ៍ ចាប់តាំងពីឆ្នាំ ១៩៩៣ មក ដែលវាយតម្លៃនិងជ្រើសរើសដោយអ្នកជំនាញ អ្នកដំណើរ និងសហគមន៍មកពីប្រទេសជាច្រើនជុំវិញពិភពលោក។
    |
 |
លោក Graham Cooke (កណ្ដាល) ស្ថាបនិក និងជាប្រធានរង្វាន់ World Travel Awards ប្រគល់វត្ថុអនុស្សាវរីយ៍ពានរង្វាន់ ជូនថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet |
លោក Michael Hickey អគ្គនាយករងក្រុមហ៊ុន Vietjet បានចែករំលែកថា៖ “យើងសូមថ្លែងអំណរគុណចំពោះអតិថិជនរបស់យើង ដែលតែងតែជឿជាក់ រួមដំណើរ និងជួយគាំទ្រក្រុមហ៊ុន ដើម្បីទទួលបានការទទួលស្គាល់នាពេលថ្ងៃនេះ។ ក្រុមហ៊ុន Vietjet នឹងតែងតែខិតខំ ច្នៃប្រឌិត និងយកចិត្តទុកដាក់ក្នុងការផ្តល់ជូនអតិថិជននូវជើងហោះហើរដ៏សមរម្យ ជាមួយនឹងសម្ភារៈទំនើបៗជាច្រើន”។
សូមរំលឹកថា ក្រុមហ៊ុន Vietjet ក៏ទទួលបានពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពពីអង្គការល្បីៗដូចជា អង្គការ Skytrax អង្គការ World Business Outlook និងអង្គការ AirlineRatings៕
បកប្រែដោយ Thanh Cong