ជើងហោះហើរពីទីក្រុងហូជីមិញ ចេញដំណើរនៅម៉ោង ១៥:៥០ និងចុះចតនៅទីក្រុង Perth នាម៉ោង ២៣:០៥ (ម៉ោងក្នុងស្រុក)។ ជើងហោះហើរពី Perth ចេញនៅម៉ោង ០:៥០ ព្រឹក ហើយចុះចតនៅទីក្រុងហូជីមិញ នាម៉ោង ៦:១០ ព្រឹក។

leftcenterrightdel
ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បើកផ្លូវហោះហើរត្រង់រវាងទីក្រុងហូជីមិញ និងទីក្រុង Perth (អូស្ត្រាលី)

ជាមួយនឹងផ្លូវហោះហើរទីក្រុងហូជីមិញ-ទីក្រុង Perth ក្រុមហ៊ុន Vietnam Airlines មានជើងហោះហើរទៅវិញទៅមកចំនួន ២៣ ជើងក្នុងមួយសប្តាហ៍ តាមផ្លូវហោះហើរចំនួន ៥ រវាងប្រទេសវៀតណាម និងអូស្ត្រាលី ដោយមានជើងហោះហើរចំនួន ៣ ជើងក្នុងមួយថ្ងៃ៕

បកប្រែដោយ Thuy Anh