leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang និង លោក Huynh Thanh Dat រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងប្រតិភូ ចុចប៊ូតុងបើក

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ មានលោក​ឧបនាយករដ្ឋមន្ត្រី Tran Luu Quang និងប្រតិភូប្រមាណ ១ ម៉ឺននាក់ មកពីក្រសួង ស្ថាប័ន និងមូលដ្ឋាន អង្គការ អង្គភាពអាជីវកម្ម និងសមាគមធុរកិច្ចវៀតណាម និងអន្តរជាតិ អង្គការ និងបុគ្គលដែលចាប់អារម្មណ៍។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតស្ពានមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ អនុវត្តការស្រាវជ្រាវ ការអភិវឌ្ឍ​បច្ចេកវិទ្យា និងនវានុវត្តន៍នៅវៀតណាម។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ជាមួយនឹងសកម្មភាពសម្តែង ការតភ្ជាប់ការផ្គត់ផ្គង់បច្ចេកវិទ្យា វេទិកាបច្ចេកវិទ្យានិងថាមពល វេទិកាផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព...

បកប្រែដោយ Duy Hoan