ក្នុងពិធីប្រគល់អំណោយ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជន បានសង្កត់ធ្ងន់ថា កាសែតកងទ័ពប្រជាជនតែងតែរួមដំណើរ និងចែករំលែកការលំបាកជាមួយបណ្ដាមូលដ្ឋាន និងវិស័យអប់រំ។ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo បានថ្លែងអំណរគុណចំពោះធនាគារ Bac A ដែលរួមដំណើរជាមួយកាសែតកងទ័ពប្រជាជនក្នុងការប្រគល់អំណោយដ៏មានអត្ថន័យដល់សាលារៀននៅឃុំ Bang Doan។ ដោយចែករំលែកការលំបាកជាមួយគ្រូបង្រៀនរបស់សាលារៀន លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo សង្ឃឹមថា អំណោយទាំងនេះ នឹងរួមចំណែកជួយគ្រូបង្រៀន និងសិស្ស ក្នុងការបង្រៀន និងការរៀន នាពេលអនាគត។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo និងថ្នាក់ដឹកនាំឃុំ Bang Doan ស្រុក Doan Hung ទៅទស្សនាបន្ទប់កុំព្យូទ័រនៃអនុវិទ្យាល័យ Bang Doan

លោក Le Van Phuong លេខាគណៈកម្មាធិការបក្សស្រុក Doan Hung បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងជំនួយពីកាសែតកងទ័ពប្រជាជន និងធនាគារ Bac A ហើយសង្កត់ធ្ងន់ថា ស្រុក Doan Hung ខេត្ត Phu Tho តែងតែយកចិត្តទុកដាក់ជាពិសេសចំពោះការអប់រំក្នុងមូលដ្ឋាន។ គ្រូបង្រៀននៅសាលាឃុំ Bang Doan និយាយដោយឡែក និងស្រុក Doan Hung និយាយរួមតែងតែសាមគ្គី និងខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពនៃការអប់រំ និងបណ្តុះបណ្តាល។ ប៉ុន្តែ វិស័យអប់រំក្នុងស្រុកនៅតែមានការលំបាកជាច្រើនដែលទាក់ទងនឹងសម្ភារៈបរិក្ខារ ដូច្នេះត្រូវការការយកចិត្តទុកដាក់ពីប្រជាជន ស្ថាប័នគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងធុរកិច្ច។ ការយកចិត្តទុកដាក់ និងជំនួយឧបត្ថម្ភរបស់កាសែតកងទ័ពប្រជាជន និងសប្បុរសជន បានលើកទឹកចិត្តដល់សាលារៀនក្នុងឃុំ Bang Doan ក្នុងការជំនះការលំបាក។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo បានប្រគល់កុំព្pយូទ័រចំនួន ១៦ គ្រឿង ដែលមានតម្លៃ ១៥០ លានដុង ដល់សាលាមត្តេយ្យ សាលាបឋមសិក្សា និងអនុវិទ្យាល័យក្នុងឃុំ Bang Doan៕

បកប្រែដោយ Thanh Cong