ប្រធានបទនៃទិវាបរិស្ថានពិភពលោកឆ្នាំនេះគឺ “ដំណោះស្រាយចំពោះការបំពុលប្លាស្ទីក” ដែលផ្តោតលើការអនុវត្តយុទ្ធនាការ “ប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទីក”។ ប្រធានបទនេះបានសង្កត់ធ្ងន់លើការសន្យាទៅសកម្មភាពជាក់ស្តែង ការអនុវត្តយ៉ាងទូលំទូលាយនូវដំណោះស្រាយកាត់បន្ថយប្លាស្ទិក និងដាក់ចេញគោលដៅទប់ស្កាត់និន្នាការបង្កើនបំពុល និងការធ្លាក់ចុះបរិស្ថាន។

leftcenterrightdel
ពិធីបំផុសថ្នាក់ជាតិសប្តាហ៍កោះសមុទ្រវៀតណាម ខែសកម្មភាពដើម្បីបរិស្ថានឆ្នាំ ២០២៣

ទន្ទឹមនឹងនេះ ទិវាមហាសមុទ្រពិភពលោក (៨ មិថុនា) ឆ្នាំនេះ ត្រូវបានអង្គការសហប្រជាជាតិជ្រើសរើសដោយប្រធានបទ "ភពផែនដីមហាសមុទ្រ៖ ជំនោរកំពុងប្រែប្រួល" ដែលមានខ្លឹមសារសំខាន់ៗដូចជា៖ មហាសមុទ្រគឺជាប្រព័ន្ធអេកូដ៏ធំបំផុតរបស់ផែនដី; ទំនាក់ទំនងរវាងមហាសមុទ្រ និងអាកាសធាតុ; ការគ្រប់គ្រងតាមមាត់សមុទ្រ និងសារៈសំខាន់វប្បធម៌មហាសមុទ្រ; កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរប្រព័ន្ធសមុទ្រ និងមហាសមុទ្រ។

ថ្លែងមតិក្នុងពិធីនេះ លោក Dang Quoc Khanh រដ្ឋមន្ត្រីក្រសួងធម្មជាតិ និងបរិស្ថាន បានអំពាវនាវឱ្យក្រសួង ស្ថាប័ន អង្គភាព ស្ថានប័នថ្នាក់មជ្ឈិម អាជ្ញាធរមូលដ្ឋាន អង្គភាព បុគ្គល និងសហគ្រាសត្រូវចាត់វិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាបំពុលសំណល់ប្លាស្ទិក រួមចំណែកការពារបរិស្ថាន ការពារសមុទ្រនិងមហាសមុទ្រ។

“ទិវាបរិស្ថានពិភពលោក និងទិវាមហាសមុទ្រពិភពលោកឆ្នាំនេះ គឺជាឱកាសមួយដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត ការផ្លាស់ប្តូរការយល់ដឹង ឯកភាពសកម្មភាព ជំនះយ៉ាងសកម្មលើការលំបាក និងបញ្ហាប្រឈមនានាដែលបានបង្កឡើង និងទប់ស្កាត់ការបំពុលបរិស្ថានកើនឡើង និងការធ្លាក់ចុះបរិស្ថាន ; ជំនួសជាបណ្ដើៗនូវការប្រើប្រាស់ថង់ផ្លាស្ទិក ហើយប្រើប្រាស់ ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន រួមចំណែកក្នុងការការពារបរិស្ថាន ដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព”។

យោងតាមការវាយតម្លៃពីកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) ជារៀងរាល់ឆ្នាំ ប្លាស្ទិកជាង ៤០០ លានតោនត្រូវបានផលិត ដែល ២ ភាគ ៣ គឺជាផលិតផលដែលប្រើក្នុងរយៈពេលខ្លី ហើយក្លាយជាកាកសំណល់៕

បកប្រែដោយ Duy Hoan