leftcenterrightdel
 

leftcenterrightdel
ទិដ្ឋភាពនៃពិធីជួយជ្រោមជ្រែងសប្តាហ៍សមុទ្រ និងកោះវៀតណាម (រូប​ថត៖ nhandan.vn)

នៅពិធី ខេត្ត Binh Thuan បានផ្តោតការយកចិត្តទុកដាក់លើការអនុវត្តវិធានការជាក់លាក់ជាច្រើនដូចជា៖ បង្កើនការឃោសនា និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃសំណល់ប្លាស្ទិកលើបរិស្ថាន ជាពិសេសគឺបរិស្ថានសមុទ្រ។ និយាយថា “អត់ប្រើ” ចំពោះផលិតផលផ្លាស្ទិចប្រើតែម្តង មិនទុកចោលសំរាមក្នុងសមុទ្រ ដាក់សំរាមនៅកន្លែងត្រឹមត្រូវ ប្រើផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន។ រៀបចំកម្មវិធី "តោះ សម្អាតសមុទ្រ", "ដាំដើមឈើរាប់លានដើម - ដើម្បីខេត្ត Binh Thuan បៃតងមួយ", "ថ្ងៃអាទិត្យបៃតង"; បន្តស្រាវជ្រាវយ៉ាងសកម្ម និងអនុវត្តបច្ចេកវិជ្ជាដើម្បីផលិតផលិតផលដែលអាចរលួយ អាចប្រើឡើងវិញបាន និងមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងគ្រប់គ្រង ប្រើប្រាស់ធនធានសមុទ្រដោយសមហេតុផល..

បកប្រែដោយ Duy Hoan