ក្នុងឆ្នាំ២០២២ មានភ្ញៀវទេសចរកម្ពុជាជាង ១៦,០០០ នាក់ទៅកាន់ខេត្ត Kien Giang។ ចាប់តាំងពីដើមឆ្នាំ២០២៣ ដល់បច្ចុប្បន្ន ខេត្ត Kien Giang បានស្វាគមន៍ភ្ញៀវអន្តរជាតិជិត ៣៥៥,០០០ នាក់ ក្នុងនោះ ភ្ញៀវទេសចរកម្ពុជាមានចំនួនជាង ៩,០០០ នាក់។

យោងតាមសហគ្រាសទេសចរណ៍ ភ្ញៀវទេសចរកម្ពុជាមកពីខេត្តជាប់ព្រំដែន បានទៅកាន់ប្រទេសវៀតណាមក្នុងពិធីបុណ្យ និងចុងសប្តាហ៍។ ភ្ញៀវទេសចរដែលមក ខេត្ត Kien Giang  ពីទីក្រុង និងខេត្តធំៗដូចជា ភ្នំពេញ ព្រះសីហនុ សៀមរាប... ខ្លះទៅទស្សនាកម្សាន្តជាមួយនឹងការពិនិត្យ និងព្យាបាលជំងឺ ខ្លះទៀតទៅលេងកំសាន្តច្រើនកន្លែង រួចជិះនាវាទៅកោះ Phu Quoc ដើម្បីធ្វើដំណើរទស្សនាកម្សាន្តមុនពេលត្រឡប់មកប្រទេសវិញ។ ដើម្បីទទួលស្វាគមន៍ចំនួនភ្ញៀវនេះ កន្លែងស្នាក់នៅ និងភោជនីយដ្ឋានរបស់ខេត្ត Kien Giang កំពុងវិនិយោគ និងជួសជុលឡើងវិញ ដើម្បីអាចទទួលភ្ញៀវជាក្រុមធំបាន។

leftcenterrightdel
សហគ្រាសទេសចរណ៍កម្ពុជាស្វែងយល់អំពីទេសចរណ៍ខេត្ត Kien Giang ក្នុងកម្មវិធី Roadshow ដែលរៀបចំនៅកម្ពុជាដោយសមាគមទេសចរណ៍ខេត្ត Kien Giang នាខែឧសភា ឆ្នាំ២០២៣

ដើម្បីទាក់ទាញភ្ញៀវទេសចរកម្ពុជាមកកម្សាន្តនៅខេត្ត Kien Giang សមាគមទេសចរណ៍ខេត្ត Kien Giang ទើបនឹងរៀបចំកម្មវិធី Roadshow ដើម្បីជម្រុញ ផ្សព្វផ្សាយទេសចរណ៍ និងសិក្ខាសាលាតភ្ជាប់ការធ្វើអាជីវកម្ម ក្រោមប្រធានបទ “PhuQuoc - គោលដៅទេសចរណ៍ថ្មីមួយនៃពិភពលោក” ដើម្បីតភ្ជាប់ជាមួយក្រុមហ៊ុនទេសចរណ៍ outbound (ធ្វើដំណើរទេសចរណ៍នៅបរទេស) របស់កម្ពុជា។

តាមរយៈកម្មវិធីជម្រុញ និងផ្សព្វផ្សាយទេសចរណ៍ សមាគមបានបង្ហាញដល់សហគ្រាសទេសចរណ៍ និងភ្ញៀវទេសចរកម្ពុជាអំពីទឹកដី និងមនុស្សខេត្ត Kien Giang សក្ដានុពល និងគុណសម្បត្តិក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្ត Kien Giang។

យោងតាមសមាគមទេសចរណ៍ខេត្ត Kien Giang កម្មវិធីផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា គឺជាសកម្មភាពដ៏មានអត្ថន័យ និងទាន់ពេលវេលា ក្នុងគោលបំណងស្តារឡើងវិញនូវទីផ្សារ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្ត Phu Quoc ក៏ដូចជាខេត្ត Kien Giang ជាបណ្តើរៗ៕

បកប្រែដោយ Thanh Cong