តំបន់ដែលក្រុមមកពិនិត្យជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃក្នុងឱកាសនេះ ជាមូលដ្ឋានតស៊ូរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងសង្គ្រាមការពារព្រំដែនភាគនិរតី ហើយក៏ជាកន្លែងដែលក្រុម K៩២ នៃបញ្ជាការដ្ឋានយោធាខេត្តកំពុងឈរជើងដើម្បីបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលី។

leftcenterrightdel
ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang និងមន្ទីរពេទ្យពហុព្យាបាលខេត្ត Kien Giang មកពិនិត្យ និងផ្តល់ថ្នាំពេទ្យដល់ប្រជាជនខេត្តកំពត (រូបថត៖ vtv.vn)

ក្នុងឱកាសនេះ ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang បានពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនដល់មន្ត្រី និងប្រជាជនជាង ៤០០ នាក់នៅទីនេះ ដែលកញ្ចប់ឧសថនីមួយៗមានតម្លៃ ១០ ម៉ឺនដុង។ ទន្ទឹមនឹងនោះ ក្រុមក៏បានប្រគល់អំណោយជូនគ្រួសារក្រីក្រចំនួន ៦០ គ្រួសារ ដែលកញ្ចប់អំណោយនីមួយៗមានតម្លៃ ៥០ ម៉ឺនដុង។

leftcenterrightdel
ប្រជាជនជាច្រើននៅខេត្តកំពត សង្ឃឹមថា គ្រូពេទ្យវៀតណាមនឹងបន្តមកពិនិត្យជំងឺ (រូបថត៖ vtv.vn)

លោកវរសេនីយ៍ឯក Cao Minh Tam អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang បានឲ្យដឹងថា ការពិនិត្យ ការផ្តល់ថ្នាំពេទ្យ និងការជូនអំណោយនេះ បានបង្ហាញពីការដឹងគុណចំពោះប្រជាជន អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុម K៩២ ក្នុងដំណើរការបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជន កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា។

ចាប់ពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ន បញ្ជាការដ្ឋានយោធាខេត្ត Kien Giang បានរៀបចំក្រុមទៅពិនិត្យជំងឺចំនួន ៧ ក្រុម និងផ្តល់ថ្នាំពេទ្យជូនដល់ប្រជាជនមានស្ថានភាពលំបាកជាង ៤០០០ នាក់នៅតាមឃុំ និងស្រុកនៅកម្ពុជា ក្នុងថវិកាជាង ៥០០ លានដុង។ កម្មវិធីនេះបានចូលរួមពង្រឹងនិងពង្រីកចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរនិយាយរួម និងរវាងខេត្ត Kien Giang និងខេត្តកំពតនិយាយដោយឡែក៕

បកប្រែដោយ Thanh Cong