leftcenterrightdel
គណៈប្រតិភូយោធភូមិភាគទី៧ ជូនអំណោយដល់មន្ទីរពេទ្យ 7D យោធភូមិភាគទី២ កងយោធពលខេមរភូមិន្ទ (រូប​ថត៖ baoquankhu7.vn)

ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាពនានានៃប្រទេសកម្ពុជា ការងាររៀបចំត្រូវបានអនុវត្តយ៉ាងហ្មត់​ចត់​ ធានាសុវត្ថិភាព។ គណៈប្រតិភូនៃនាយកដ្ឋានភស្តុភារ យោធភូមិភាគទី៧ ដោយមានបុគ្គលិកពេទ្យ និងគ្រូពេទ្យចំនួន ២០ នាក់ មកពីមន្ទីរពេទ្យយោធា-ប្រជាជនភូមិភាគខាងកើត និងសមាជិកនៃគណៈប្រតិភូទាំងអស់ បានចូលរួមពិនិត្យដោយអស់ពីកម្លាំងកាយចិត្ត ណែ​នាំ​អំពី​ថែរក្សាសុខភាពជូន​កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី២ និងប្រជាពលរដ្ឋកម្ពុជា។ តាមរយៈការពិនិត្យសុខភាព  ប្រជាជននៅទីនេះភាគច្រើនតែងតែជួបប្រទះនូវជំងឺទាក់ទងនឹងសម្ពាធឈាម ទឹកនោមផ្អែម ក្រពះ ខូចសន្លាក់​។ល។ គ្រូពេទ្យនៃមន្ទីរពេទ្យយោធា-ប្រជាជនភូមិភាគខាងកើត បាន​ផ្តល់ថ្នាំ ណែនាំពីរបៀបប្រើប្រាស់ថ្នាំ ណែនាំដល់ប្រជាពលរដ្ឋអំពីរបបអាហារ និងសកម្មភាពប្រចាំថ្ងៃ ដើម្បីជៀសវាងជំងឺទូទៅមួយចំនួន។

leftcenterrightdel
ការពិនិត្យសុខភាពត្រូវបានរៀបចំយ៉ាងហ្មត់ចត់ (រូប​ថត៖ baoquankhu7.vn)

ក្នុងរយៈពេលមួយថ្ងៃ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងសមាជិកនៃគណៈប្រតិភូបានពិនិត្យ និងចែកថ្នាំដល់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគ២ និងប្រជាពលរដ្ឋខេត្តកំពង់ចាម  ប្រមាណជាង ៤០០ នាក់ ។ បន្ទាប់ពីពិនិត្យ និងផ្តល់ថ្នាំដោយឥតគិតថ្លៃ ប្រជាពលរដ្ឋម្នាក់ៗទទួលបានអំណោយជារបស់ចាំបាច់។ សរុបទាំងថ្នាំ និងអំណោយទាំងនេះ គឺជិត ៥០០ លានដុង។

leftcenterrightdel
ប្រជាពលរដ្ឋសប្បាយរីករាយពេលទទួលបានអំណោយពីគណៈប្រតិភូនៃយោធភូមិភាគទី៧

នេះជាសកម្មភាពដែលរួមចំណែករឹតចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរវៀតណាម-កម្ពុជា; រវាង​យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម និងយោធភូមិភាគទី២ កងយោធពលខេមរភូមិន្ទ។

leftcenterrightdel
ឆ្លងកាត់ផ្លូវជិត ១០ គីឡូម៉ែត្រ ប្រជាពលរដ្ឋរំភើបចិត្តមកពិនិត្យសុខភាព និងទទួលអំណោយ

ក្នុងឱកាសនេះ គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចនៅបញ្ជាការដ្ឋានយោធភូមិភាគទី២ កងយោធពលខេមរភូមិន្ទ; ព្រមទាំងចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុម K70 ដែលបំពេញបេសកកម្មរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា៕

បកប្រែដោយ Thanh Cong