វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ដែលមានទំនាក់ទំនង សាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែង។

ជាស្រុកមួយជាប់ព្រំដែនជាមួយស្រុកពេជ្រចិន្តា ខេត្តមណ្ឌលគិរី ស្រុក Cu Jut (វៀតណាម) បានផ្តោតការយកចិត្តទុកដាក់លើការដឹកនាំ និងការអនុវត្តការទូតប្រជាជន។

leftcenterrightdel
ការដឹកនាំ និងអនុវត្តកិច្ចការបរទេស (រូបថត៖ Dang Nong)

គណៈកម្មាធិការប្រជាជនស្រុកផ្សព្វផ្សាយឯកសារផែនការលេខ ១២៣៣/KH-UBND ចុះថ្ងៃទី៧/ខែកក្តា ឆ្នាំ២០១៤ ស្តីពីការអនុវត្តសកម្មភាពព័ត៌មានសម្រាប់កិច្ចការបរទេសស្រុក Cu Jut ដំណាក់កាល ២០១៥ - ២០១៧; ផែនការលេខ ៣៥/KH-UBND ចុះថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយស្រុកពេជ្រចិន្តា (ខេត្តមណ្ឌលគិរី ព្រះរាជាណាចក្រកម្ពុជា); លិខិតលេខ ១៨០៦/CV-UBND ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០១៧ ស្តីពីការពង្រឹងការការពារព្រៃឈើ ការគ្រប់គ្រងរុក្ខផល និងធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនវៀតណាម-កម្ពុជា។ ផែនការលេខ ៦១/KH-UBND ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្លងដែន...។

ស្រុក Cu Jut បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយស្រុកពេជ្រចិន្តាលើវិស័យជាច្រើនដូចខាងក្រោម៖ ការផ្លាស់ប្តូរគណៈប្រតិភូ; ការបំពេញទស្សនកិច្ច និងការដោះដូរពាណិជ្ជកម្មសេវាកម្មកសិកម្ម និងរុក្ខាប្រមាញ់ សុខាភិបាល ជំនួយមនុស្សធម៌; ទំនាក់ទំនងការបរទេស; សន្តិសុខព្រំដែន។

ស្រុកទាំងពីរបានឯកភាពដឹកនាំស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរ ផ្លាស់ប្តូរព័ត៌មានជាប្រចាំដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មគ្រប់ប្រភេទ ឧក្រិដ្ឋកម្មប្រដាប់អាវុធ សកម្មភាពភេរវករជាដើម...។ ស្រុកទាំងពីរបានព្រមព្រៀងគ្នាប្ដេជ្ញាចិត្ដប្រើប្រាស់រាល់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងកម្លាំងអរិភាពញុះញូង និងបំបែកបំបាក់ចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ...។

យោងតាមលោក Duong Kim Vy អនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ស្រុក Cu Jut បានឲ្យដឹងថា ការងារផ្សព្វផ្សាយ និងឃោសនា និងពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្ត Dak Nong (វៀតណាម) និងខេត្តមណ្ឌលគិរី (កម្ពុជា) និយាយរួម និងស្រុក Cu Jut និងស្រុកពេជ្រចិន្តានិយាយដោយឡែកតែងតែត្រូវបានកំណត់ថា ជាកិច្ចការសំខាន់បំផុត។

ក្នុងឱកាសបុណ្យធំៗដូចជា ទិវាបុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣); ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧); ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩); បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ... សមាគមនេះរៀបចំយ៉ាងសកម្មនូវសកម្មភាពផ្លាស់ប្តូរ ការពិភាក្សា ជំនួយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស កសិកម្ម រុក្ខាប្រមាញ់ សម្រាប់ស្រុកពេជ្រចិន្តា។

យោងតាមលោក Duong Kim Vy សមាគមបានលើកកម្ពស់យ៉ាងខ្លាំងនូវតួនាទីជាស្ពានតភ្ជាប់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការប្រជាជននៃស្រុក Cu Jut និងអង្គការរបស់កម្ពុជាលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ ទេសចរណ៍…៕

បកប្រែដោយ Pham Diep