នេះជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងជាពិសេសរូបលោក Vuong Dinh Hue ប្រធានរដ្ឋសភា ចំពោះអាណិកជនវៀតណាមនៅខេត្តចំនួន ៤ នៅភាគខាងត្បូងឡាវ ហើយបង្ហាញពីគោលនយោបាយ “បក្ស និងរដ្ឋវៀតណាម តែងតែចាត់ទុកសហគមន៍ជនជាតិវៀតណាមនៅឯបរទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រជាជាតិវៀតណាម”។

ក្នុងពិធីនេះ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Pakse បានប្រគល់អំណោយជាង ២ តោន ជូនសហគមន៍ជនជាតិវៀតណាមក្នុងខេត្តចំនួន ៤ នៅភាគខាងត្បូងឡាវ។

leftcenterrightdel
តំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំ Pakse ប្រគល់អំណោយរបស់លោកប្រធានរដ្ឋសភា ជូនតំណាងសហគមន៍ជនជាតិវៀតណាមនៅខេត្ត Sekong (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោកអគ្គកុងស៊ុលវៀតណាមប្រចាំ Pakse បានលើកសរសើរចំពោះសកម្មភាពរបស់សមាគមជនជាតិវៀតណាមនៅខេត្តទាំង៤នេះ ដែលបានជួយឧបត្ថម្ភជីវភាពរបស់សហគមន៍ជនជាតិវៀតណាម ហើយស្នើឲ្យសមាគមវៀតណាមនៅទីនេះ ប្រើប្រាស់អំណោយប្រកបដោយប្រសិទ្ធភាព លើកកំពស់គុណភាពនៃការរៀនសូត្រ និងការបង្រៀនសម្រាប់កូននៃអាណិកជនវៀតណាមក្នុងមូលដ្ឋាន ផ្សព្វផ្សាយដល់សហគមន៍ជនជាតិវៀតណាមអំពីអត្ថន័យ និងការយកចិត្តទុកដាក់របស់ប្រជាជនក្នុងប្រទេសជូនចំពោះអាណិកជនវៀតណាម។ លោករំពឹងថា សហគមន៍ជនជាតិវៀតណាមនៅភាគខាងត្បូងឡាវមានភាពស្និទ្ធស្នាល ជួយគ្នាទៅវិញទៅមក ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងរួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ។

តំណាងសហគមន៍ជនជាតិវៀតណាមនៅខេត្តចំនួន៤ នៅភាគខាងត្បូងឡាវ លោក Dong Cong Dung ប្រធានសមាគមន៍ជនជាតិវៀតណាមខេត្ត Champasak បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស និងរដ្ឋ ជាពិសេគឺលោក Vuong Dinh Hue ប្រធានរដ្ឋសភា ដែលផ្ដល់មនោសញ្ចេតនា និងការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍរបស់អាណិកជនវៀតណាមនៅភាគខាងត្បូងឡាវ ហើយសន្យាថា នឹងប្រើប្រាស់អំណោយទាំងនេះក្នុងគោលបំណងត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Thuy Anh