សកម្មភាពជាច្រើនជួយជ្រោមជ្រែងទិវាកុមារអន្តរជាតិ (ថ្ងៃទី ១ ខែមិថុនា) និងខែធ្វើសកម្មភាពដើម្បីកុមារវៀតណាមឆ្នាំ ២០២៣
កាលពីយប់ថ្ងៃទី ៣១ ឧសភា នៅរដ្ឋធានីហាណូយ បានប្រារព្ធធ្វើឡើងពិធីប្រគល់រង្វាន់នៃការប្រឡងនិងពិព័រណ៍គំនូរកុមារនៅទូទាំងប្រទេសឆ្នាំ ២០២៣។
បន្ទាប់ពីពីរខែបំផុសការប្រឡង គណៈកម្មាធិការរៀបចំបានទទួលគំនូរជាង ៣៨ ពាន់ផ្ទាំងរបស់អង្គភាពសាលា អគារវប្បធម៌កុមារ និងមជ្ឈមណ្ឌលវិចិត្រសិល្បៈនៃខេត្តក្រុងចំនួន៤៤ ផ្ញើមកចូលរួម។
|
|
លោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ប្រគល់រង្វាន់ទី១ នៃការប្រឡងនិងពិព័រណ៍គំនូរកុមារនៅទូទាំងប្រទេស ឆ្នាំ២០២៣ (រូបថត៖ vnanet.vn) |
កាលពីម្សិលមិញផងដែរ ខេត្ត Tra Vinh បានបំផុសខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ២០២៣ ដោយប្រធានបទ “រួមដៃគ្នាកាត់បន្ថយគ្រោះថ្នាក់ដល់កុមារ”។ លោក Le Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tra Vinh បានឲ្យដឹងថា៖ “នៅក្នុងឱកាសនៃខែធ្វើសកម្មភាពដើម្បីកុមារ អាជ្ញាធរគ្រប់ជាន់ថ្នាក់ សមូហភាព អង្គការនយោបាយ និងសង្គមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពធានាសិទ្ធិកុមារ ជាពិសេសសិទ្ធិទទួលបានការថែទាំសុខភាព ការលេងកំសាន្ត; រៀបចំសកម្មភាពជួយ ឧបត្ថម្ភ ចុះសួរសុខទុក្ខ ផ្តល់អំណោយ អាហារូបករណ៍ ហើយជួយពិនិត្យ និងព្យាបាលជំងឺដល់កុមារក្រីក្រ កុមារជនជាតិភាគតិច កុមារដែលមានកាលៈទេសៈពិសេស កុមារកំព្រា ជួយឧបត្ថម្ភគំរូការពារ និងបង្ការប្រឆាំងគ្រោះថ្នាក់ដល់កុមារ”។
នៅទីក្រុង Can Tho មជ្ឈមណ្ឌលជួយឧបត្ថម្ភសិស្សានុសិស្ស-និស្សិតទីក្រុង Can Tho បានសហការជាមួយអង្គភាពដៃគូ រៀបចំកម្មវិធី "រថយន្តក្រុងនៃក្ដីសុបិន - តភ្ជាប់សេចក្ដីស្រឡាញ់"។ តាមនោះ មជ្ឈមណ្ឌលបានរៀបចំដំណើរចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់អ្នកជំងឺ កុមារ ចំនួន ១៥០ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឈាមវិទ្យា និងបញ្ចូលឈាម Can Tho; រៀបចំកម្មវិធី "រាត្រីនៃក្តីស្រឡាញ់" ជាមួយនឹងកម្មវិធីវសិល្បៈដ៏សម្បូរបែប សកម្មភាពទទួលបទពិសោធន៍ជាក់ស្តែង និងអំណោយដ៏មានអត្ថន័យ ព្រមទាំងបានផ្តល់អំណោយដល់កុមារចំនួន ១៣៥ នាក់ ដែលមានស្ថានភាពលំបាកផងដែរ៕
តាម vovworld.vn