តាមនោះ គេហទំព័រ AirlineRatings.com ពិនិត្យអំពីកម្រិតសុវត្ថិភាព និងអភិបាលកិច្ច ក៏ដូចជាអាយុនៃអ្នកបម្រើការលើយន្តហោះ ការវាយតម្លៃនៃអ្នកដំណើរ ប្រាក់ចំណេញ ចំណាត់ថ្នាក់នៃការវិនិយោគ និងសេវាកម្មផ្សេងៗទៀត  ដើម្បីបោះឆ្នោតឲ្យក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣។

leftcenterrightdel
យន្តហោះ Vietnam Airlines  (រូបថត៖ vnanet.vn)

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ជាតិ នាពេលខាងមុខ ក្រុមហ៊ុន Vietnam Airlines នឹងបន្តកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលតភ្ជាប់ជាមួយនឹងការការពារបរិស្ថាន នាំមកនូវគុណតម្លៃល្អដល់សង្គម ដោយប្រើផលិតផលដែលអាចកែច្នៃឡើងវិញបាន។ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បន្តទទួលបានពានរង្វាន់ជាតិ និងអន្តរជាតិជាច្រើន ដូចជា៖ “ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេលើពិភពលោកទាក់ទងនឹងអត្តសញ្ញាណវប្បធម៌” "ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់អាស៊ី" - កិត្តិនាមដែលផ្តល់ដោយ World Travel Awards ២០២២ និងសហគ្រាសដែលមានផលិតផលទទួលបានរវង្វាន់ពាណិជ្ជសញ្ជាជាតិ ដែលផ្តល់ដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រុមប្រឹក្សាពាណិជ្ជសញ្ញាជាតិ។ល៕

បកប្រែដោយ Thuy Anh