អាស្រ័យហេតុនេះ បន្ទាប់ពីបំពេញបែបបទតាមរយៈគេហទំព័រ www.vietnamairlines.com ឬ កម្មវិធីទូរសព្ទចល័តរបស់វៀតណាម Airlines ក្នុងចន្លោះរយៈពេលពី ២៤ ម៉ោងទៅ ១ ម៉ោងមុនម៉ោងចេញដំណើរដែលបានកំណត់ អ្នកដំណើរនឹងទទួលបាន "សំបុត្រឡើងយន្តហោះ" តាមអនឡាញតាមរយៈឧបករណ៍អេឡិចត្រូនិក ឬ អ្នកអាចបោះពុម្ពសំបុត្រដោយខ្លួន​ឯង​។

leftcenterrightdel
អ្នកដំណើរបំពេញបែបបទនៅព្រលានយន្តហោះ ( រូបភាព៖ Kinhtedothi.vn)

ដោយមានគោលដៅក្លាយជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិលំដាប់ផ្កាយ ៥ និងក្រុមហ៊ុនអាកាសចរណ៍ឌីជីថល (Digital Airline) ក្រុមហ៊ុនវៀតណាម Airlines ខិតខំបង្កើនសេវាកម្មបំពេញបែបបទតាមអនឡាញនៅអាកាសយានដ្ឋាននានា។

ចាប់ពីថ្ងៃទី ២០ ឧសភា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Airlines នឹងបើកឲ្យដំណើរការជើងហោះហើរ ៤ ជើងក្នុងមួយសប្តាហ៍ពីទីក្រុងហាណូយទៅកាន់ម៉ុមបៃ នៅថ្ងៃអង្គារ ព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និង ៣ ជើងក្នុងមួយសប្តាហ៍ពីទីក្រុងហូជីមិញទៅកាន់ម៉ុមបៃ នៅថ្ងៃចន្ទ ពុធ និងថ្ងៃសុក្រ។ ជើងហោះហើរនេះដំណើរការដោយយន្តហោះ Airbus A321៕

បកប្រែដោយ Pham Diep