leftcenterrightdel
ការសម្ដែងមួយក្នុងកម្មវិធី

កម្មវិធីបានបង្កើតឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ក្លាហានមោះមុតរបស់ប្រជាជាតិវៀតណាមពីឆ្នាំ១៩៤៥ ដល់បច្ចុប្បន្ន។ ដោយបញ្ជាក់ពីតួនាទី អត្ថន័យ និងតម្លៃនៃជ័យជំនះ Dien Bien Phu ការតស៊ូរំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ ជាពិសេសគឺយុទ្ធនាការហូជីមិញ។ ប្រពៃណីដ៏ក្លាហានមោះមុតនោះ គឺជាកម្លាំងចលករសម្រាប់កងទ័ព និងប្រជាជនទីក្រុងនិយាយដោយឡែក កងទ័ពនិងប្រជាជននៅទូទាំងប្រទេស ខិតខំប្រឹងប្រែងជំនះរាល់ផលវិបាកនៃសង្គ្រាម អនុវត្តល្អនូវគោលនយោបាយ ជំរុញកិច្ចការផ្លាស់ប្តូរថ្មី និងធ្វើសមាហរណកម្មអន្តរជាតិ កសាងទីក្រុងហូជីមិញប្រកបដោយអរិយធម៌ ទំនើប ឆ្ពោះទៅគោលដៅកសាងប្រទេសវៀតណាមខ្លាំងមាំមួន ប្រជាជនសម្បូរធូធារ។

leftcenterrightdel
ភ្ញៀវទេសចរទស្សនាការតាំងពិព័រណ៍នៅវិថីសៀវភៅទីក្រុងហូជីមិញ

*ក្នុងឱកាសអបអរសាទរខួបលើកទី៤៩ នៃការរំដោះភាគខាងត្បូងនិងឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤) មន្ទីរព័ត៌មាននិងគមនាគមន៍ទីក្រុងហូជីមិញ បានសហការជាមួយអង្គភាពនានារៀបចំការតាំងពិព័រណ៌ឯកសារ និងរូបភាពក្រោមប្រធានបទ "ទឹកដីឯកភាព" នៅវិថីសៀវភៅទីក្រុងហូជីមិញ។ ការតាំងពិព័រណ៌នេះប្រព្រឹត្តទៅដល់ថ្ងៃទី ៥ ខែឧសភា ដោយបង្ហាញឯកសារ និងរូបភាពជិត ៣០ អំពីដំណើរការប្រព្រឹត្តទៅយុទ្ធនាការហូជីមិញរហូតដល់កាលទេសៈប្រវត្តិសាស្ត្រនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥...

*ក្នុងឱកាសអបអរសាទរខួបលើកទី ៤៩ នៃការរំដោះភាគខាងត្បូងនិងឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤) សហភាពសហករណ៍ពាណិជ្ជកម្មទីក្រុងហូជីមិញ (Saigon Co.op) បានប្រកាសគម្រោង "Co.op Cares" ដែលអនុវត្តគម្រោងដ៏មានអត្ថន័យចំនួន ១៥០ ក្នុងវិស័យសុខាភិបាល អប់រំ និងសង្គម។ Saigon Co.op សហការអនុវត្តគម្រោងដែលបញ្ជាក់ពីទំនួលខុសត្រូវ ឆ្ពោះទៅសហគមន៍ និងសង្គម ជួយគាំទ្រដល់ប្រជាជន និងមូលដ្ឋានដែលជួបការលំបាកនៅទូទាំងប្រទេស ដោយតភ្ជាប់ជាមួយប្រព័ន្ធអេកូឡូស៊ីលក់រាយទំនើបដូចជា៖ Co.opmart, Co.opXtra, Co.op Food, Sense City... ក្នុងឱកាសនេះ Saigon Co.op អនុវត្តកម្មវិធី “ភ្ជាប់ការជឿទុកចិត្ត” រហូតដល់ថ្ងៃទី ១៥ ខែឧសភា នៅទីតាំងលក់រាយចំនួន ៨០០ ដែលមានមុខទំនិញជាង ៣,៥០០ រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពលើការប្រើប្រាស់ទំនិញវៀតណាម"៕

បកប្រែដោយ Thuy Anh