របាយការណ៍នេះគឺជាគម្រប់ខួប ១ ទសវត្សរ៍នៃគំនិតផ្តួចផ្តើមលើកកម្ពស់សុភមង្គលជាតិរបស់អង្គការសហប្រជាជាតិ។ ក្នុងរបាយការណ៍នេះ ចំណាត់ថ្នាក់នៃសន្ទស្សន៍សុភមង្គលរបស់ប្រទេសវៀតណាមបានកើនឡើង១២ កាំ ពីចំណាត់ថ្នាក់លេខ ៧៧ ក្នុងឆ្នាំ ២០២២ ឡើងទៅកាន់ចំណាត់ថ្នាក់លេខ ៦៥។

leftcenterrightdel
រូបថតឧទាហរណ៍ (baodantoc.vn)

ទិវាសុភមង្គលអន្តរជាតិ (ថ្ងៃទី២០ ខែមិនា) ត្រូវបានប្រកាសជាផ្លូវការដោយអង្គការសហប្រជាជាតិក្នុងខែមិថុនា ឆ្នាំ២០១២។ នៅក្នុងទិវាសុភមង្គលអន្តរជាតិ របាយការណ៍សុភមង្គលពិភពលោកបានធ្វើឡើងដោយការត្រួតពិនិត្យទៅលើ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ ការគាំទ្រពីសង្គម អាយុសង្ឃឹមរស់ សុខភាព។ នៅក្នុងរបាយការណ៍សុភមង្គលពិភពលោកឆ្នាំ២០២៣ ប្រទេសហ្វាំងឡង់ត្រូវបានគេវាយតម្លៃជាប្រទេសដែលប្រជាជនមានសុភមង្គលជាងគេនៅលើពិភពលោកលើកទី ៦។ ប្រទេសដែលជាប់ចំណាត់ថ្នាក់បន្ទាប់ពីហ្វាំងឡង់គឺ ដាណឺម៉ាក អ៊ីស្លង់ ស៊ុយអែត៕

បកប្រែដោយ Thuy Anh