leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ប្រគល់​អំណោយ​ជូនកម្មាភិបាល និងកម្មករ

ថ្លែងមតិនៅទីនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យក្រសួង ស្ថាប័ននានាសម្របសម្រួលក្នុងការកែសម្រួលបទប្បញ្ញត្តិ និងលក្ខណៈវិនិច្ឆ័យ ជ្រើសរើសវិនិយោគិន និងអ្នកម៉ៅការឱ្យសមស្របទៅនឹងការស្ថានភាពជាក់ស្តែង ដើម្បីទាក់ទាញអ្នកវិនិយោគដែលមានសមត្ថភាពក្នុងការអនុវត្តគម្រោង។ ទន្ទឹមនឹងនោះ បង្កើតស្តង់ដារ និងលក្ខណៈវិនិច្ឆ័យដើម្បីវាយតម្លៃត្រឹមត្រូវ ទទួលស្គាល់អង្គភាពដែលមានសមត្ថភាពពិតប្រាកដ និងអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធភាពចំពោះគម្រោងនានា។

នារសៀលថ្ងៃដដែល នៅខេត្ត Ninh Thuan លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមពិធីចាប់ផ្តើមដំណើរការអនុវត្តគម្រោងជួសជុលកំណាត់ផ្លូវគោក Nha Trang - Saigon និងខ្សែរថភ្លើងហាណូយ - ទីក្រុងហូជីមិញ។

បកប្រែដោយ Thanh Cong