គម្រោងទាំង ៦ ពោលខាងលើ រួមមាន ការជំរុញផលិតស្រូវ អង្ករដែលបញ្ចេញឧស្ម័នកាបូនិកទាប; បង្កើតឱកាសចូលកាន់ទីផ្សារកាបូនសម្រាប់អ្នកផលិតស្រូវ អង្ករ ប្រកបដោយនិរន្តរភាព; ជម្រុញគម្រោងកាបូនផ្អែកលើធម្មជាតិ; ដាំដើមឈើនៅតំបន់ខ្ពស់ ដើម្បីបង្កើតប្រាក់ចំណូល និងជួយកាត់បន្ថយការបញ្ចេញកាបូន; ផលិត Biochar ដើម្បកាត់បន្ថយការបញ្ចេញកាបូន និងបង្កើតការងារធ្វើ; ជម្រុញដំណោះស្រាយផ្អែកលើធម្មជាតិ តាមរយៈគម្រោងដាំដើមឈើព្រៃជួយកាត់ការបំពុលបរិស្ថាន។

leftcenterrightdel
លោក Mark Tattersall ភារធារីស្ថានទូតអូស្ត្រាលី និងតំណាងមកពីគម្រោងចំនួន ៦

យោងតាមលោក Mark Tattersall ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាម គម្រោងទាំងនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការជួយគាំទ្រសកម្មភាពដើម្បីអាកាសធាតុនៅក្នុងតំបន់ ដើម្បីផលប្រយោជន៍សង្គម និងបរិស្ថានសម្រាប់សហគមន៍។ លោក Mark Tattersall បញ្ជាក់ថា អូស្ត្រាលីចង់សហការជាមួយវៀតណាម និងតំបន់ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ៕

បកប្រែដោយ Thanh Cong