លោក Tran Mai Thanh នាយករងទទួលបន្ទុកសាលាបានមានប្រសាសន៍ថា សិស្សរបស់សាលាក្រៅពីទទួលបានការលើកលែងថ្លៃសិក្សា ថែមទាំងក៏មានសិទ្ធិទទួលបានរបបជាជំនួយហិរញ្ញវត្ថុដោយស្មើនឹង ៨០% នៃប្រាក់ខែគោល ហើយត្រូវបានផ្តល់នូវសម្ភារៈសិក្សាទៀតផង។ ស្នាក់នៅអន្តេវាសិកដ្ឋាននោះ ប្អូនៗត្រូវបានទទួលការពិនិត្យសុខភាពជាប្រចាំ មានធានារ៉ាប់រងសុខភាព ថែមទាំងបានប្រើប្រាស់ទូដាក់ថ្នាំពេទ្យរបស់សាលាផងដែរ។

leftcenterrightdel
ពេលរៀនអង់គ្លេសរបស់សិស្សនៅសាលា

ការបង្រៀនសិស្សជនជាតិភាគតិចនៅសាលានេះមិនងាយស្រួលទេ មួយផ្នែកគឺដោយសារតែសមត្ថភាពរបស់ពួកគេ និងមួយផ្នែកទៀតគឺមកពីពួកគេនិយាយភាសាជនជាតិភាគតិច និងវៀតណាមលាយឡំគ្នា។ ដូច្នេះហើយបន្ថែមពីលើកម្មវិធីបណ្តុះបណ្តាលតាមស្តង់ដារបានកំណត់របស់ក្រសួងអប់រំ និងបណ្តុះបណ្តាលនោះ គ្រូបង្រៀនត្រូវតែរៀបចំមេរៀនដោយខ្លួនឯង ដោយរួមបញ្ចូលទាំងនូវអ្វីសាមញ្ញៗងាយយល់ ប៉ុន្តែនៅតែធានាបាននូវខ្លឹមសារនៃមេរៀន។ មុខវិជ្ជាសាមញ្ញៗគឺជួបការពិបាកហើយ ប៉ុន្តែការបង្រៀនភាសាអង់គ្លេសដល់ប្អូនៗកាន់តែពិបាកជាងនេះថែមទៀត ដោយសារតម្រូវឱ្យគ្រូៗត្រូវតែស្វែងរកគ្រប់វិធីដើម្បីលើកទឹកចិត្តកុមារឱ្យចង់រៀន។

សាលាសកលអន្តេវាសិកដ្ឋានពិតជាបានក្លាយជាផ្ទះទីពីររបស់សិស្សនៅទីនេះ។ ប្អូន Chau Duc Anh សិស្សថ្នាក់ 9A បាននិយាយយ៉ាងសប្បាយថា៖ “នៅសាលា ខ្ញុំត្រូវបានគ្រូមើលថែ និងទទួលបានការជួយពីមិត្តភក្តិ។ ខ្ញុំត្រូវបានទទួលទានគ្រប់គ្រាន់ លលេងយ៉ាងសប្បាយជាមួយមិត្តភ័ក្ដិ ហើយត្រូវបានទៅលេងផ្ទះពីរដងក្នុងមួយខែ ដូច្នេះខ្ញុំមិននឹកផ្ទះទៀតទេ”។ ដូចគ្នានឹងប្អូន Duc Anh ដែរ នាពេលដំបូងសិស្សគ្រប់រូបសុទ្ធតែមានអារម្មណ៍នឹកផ្ទះទេ ប៉ុន្តែជាយូរៗទៅ ទាំងគ្រូ និងសិស្សនៅទីនេះបានកំណត់ថា សាលាគឺជាផ្ទះ គ្រូជាឪពុក ម្តាយ មិត្តជាបងប្អូន…បានជាពួកគេហ្នឹងចិត្តរៀនសូត្រ និងបង្រៀននៅទីនេះដោយមិនខ្វល់ខ្វាយច្រើនទៀតឡើយ៕

បកប្រែដោយ Minh Trung