ក្នុងជំនួបធ្វើការនេះ ថ្នាក់ដឹកនាំខេត្ត Binh Phuoc បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ ខេត្តបានទាក់ទាញគម្រោងវិនិយោគបរទេសចំនួន ៣៦៦ គម្រោង ក្នុងនោះមាន ៧ គម្រោងរបស់អ្នកវិនិយោគជប៉ុន ដែលមានទុនវិនិយោគសរុបជាង ២២.៧ លានដុល្លារអាមេរិក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ binhphuoc.gov.vn)

តំណាងគណៈប្រតិភូសហគ្រាសជប៉ុនបានអះអាងថា សហគ្រាសជប៉ុនចាប់អារម្មណ៍យ៉ាងខ្លាំង និងចង់សហប្រតិបត្តិការជាមួយខេត្ត Binh Phuoc។ ជាមួយនឹងការតម្រង់ទិសអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការផ្តល់អាទិភាពលើបច្ចេកវិទ្យាបៃតងរបស់ខេត្ត Binh Phuoc សហគ្រាសជប៉ុនចង់វិនិយោគ និងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងចង់តភ្ជាប់ទំនាក់ទំនងបន្ថែមទៀតតាមរយៈការសម្របសម្រួលរៀបចំសកម្មភាពមហោស្រពវប្បធម៌ជប៉ុន ការកសាងលំហវប្បធម៌ជប៉ុន និងភូមិវប្បធម៌ជប៉ុននៅខេត្ត Binh Phuoc។ តាមរយៈសកម្មភាពជាក់លាក់ទាំងនេះ អាចជ្រើសរើសខេត្តមួយរបស់ជប៉ុនដែលមានភាពស្រដៀងគ្នាជាមួយខេត្ត Binh Phuoc សម្រាប់ភាគីទាំងពីរចងមេត្រីភាព ក៏ដូចជាអនុវត្តកិច្ចសហប្រតិបត្តិការ និងសកម្មភាពវិនិយោគនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang