ពិព័រណ៍នេះមានការចូលរួមរបស់សហគ្រាសឈានមុខគេជិត ២០០ ផ្នែកបច្ចេកវិទ្យា និងគ្រឿងយន្តក្នុងឧស្សាហកម្មផលិតកម្ម មកពីប្រទេសជាច្រើននៅលើពិភពលោក ដូចជា៖ ជប៉ុន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ចិន។ល។

leftcenterrightdel
ឧបករណ៍បច្ចេកវិទ្យាគាំទ្រជាច្រើននៅក្នុងឧស្សាហកម្មផលិតកម្មត្រូវបានបង្ហាញនៅឯពិព័រណ៍

នេះជាឱកាសដើម្បីសហគ្រាសវៀតណាម សិក្សាស្វែងយល់ និងផ្ទេរបច្ចេកវិទ្យាទំនើបរបស់ពិភពលោក ក្នុងឧស្សាហកម្មផលិតកម្ម។ ក្នុងក្របខណ្ឌនៃការតាំងពិព័រណ៍នេះ នឹងមានសកម្មភាពជាច្រើនដូចជា៖ ការបង្ហាញពីបច្ចេកវិទ្យា សិក្ខាសាលា ពិធីលើកតម្កើងសហគ្រាសឧស្សាហកម្ម។ល។ ពិព័រណ៍នេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១២ ខែសីហា៕

បកប្រែដោយ Huyen Trang