គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស Pham Quang Hieu បានចូលរួមកិច្ចប្រជុំនេះ។ នៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានបញ្ជាក់ពីការប្តេជ្ញាចិត្តពួតដៃជាមួយសហគមន៍អន្តរជាតិ ក្នុងការអភិវឌ្ឍមហាសមុទ្រខៀវ ប្រកបដោយនិរន្តរភាព។ 

leftcenterrightdel
លោកអនុរដ្ឋមន្ត្រីការបរទេស Pham Quang Hieu ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

លោកអនុរដ្ឋមន្ត្រី Pham Quang Hieu បានសង្កត់ធ្ងន់ថា អស់រយៈពេលជាង ៤០ ឆ្នាំចាប់តាំងពីការបង្កើតឡើងមក អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) - ជា "រដ្ឋធម្មនុញ្ញនៃមហាសមុទ្រ" ដើរតួនាទីដែលមិនអាចជំនួសបានក្នុងការគ្រប់គ្រងសមុទ្រ និងមហាសមុទ្រ ហើយជាមូលដ្ឋានសម្រាប់ប្រទេសនានាក្នុងការអនុវត្តអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព រួមទាំងការអភិរក្ស និងការប្រើប្រាស់ធនធានសមុទ្រប្រកបដោយនិរន្តរភាព។ គណៈប្រតិភូវៀតណាមបានអះអាងថា ការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ UNCLOS ឆ្នាំ១៩៨២ ជាក្របខ័ណ្ឌច្បាប់ សម្រាប់រាល់សកម្មភាពនៅសមុទ្រ និងជាតម្រូវការដើម្បីធានាសន្តិភាព សន្តិសុខ និងវិបុលភាព ហើយអនុវត្ត SDG 14។ ការដាក់ចេញសំណូមពរ និងការអនុវត្តផលប្រយោជន៍នៅសមុទ្រគប្បីសមស្របតាម UNCLOS 1982៕

បកប្រែដោយ Thuy Anh