leftcenterrightdel
ឯកអគ្គរដ្ឋទូត Duong Hai Hung ជូនសារតាំងដល់លោក Gilbert F. Houngbo (រូបថត៖ vnanet.vn)

អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត Duong Hai Hung ប្រធាន IFAD លោក Gilbert F.Houngbo បានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និង IFAD ដោយចាត់ទុកថា នេះគឺជាកិច្ចសហប្រតិបត្តិការគំរូរវាងអង្គការនេះ និងប្រទេសសមាជិក។ លោក Houngbo បានវាយតំលៃខ្ពស់ ចំពោះតួនាទីរបស់វៀតណាមក្នុងសកម្មភាពរួមរបស់ IFAD ហើយបានសន្យាថា IFAD នឹងបន្តសម្របសម្រួល និងគាំទ្រវៀតណាមក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនាពេលខាងមុខ៕

តាម vovworld.vn