ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្ស​ លោក Tran Tuan Anh បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តកិច្ចសន្យាបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ ២០៥០ ដែលធ្វើឡើងនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ-COP 26 ដោយស្នើឱ្យអង់គ្លេស និង EU ពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រវៀតណាមលើផ្នែកបច្ចេកទេស បច្ចេកវិទ្យា បទពិសោធន៍ គំនិតផ្តួចផ្តើម និងប្រភពដើមទុន ដើម្បីសម្រេចបាននូវគោលដៅដែលបានសន្យាអំពីអាកាសធាតុ និងអភិវឌ្ឍសេដ្ឋកិច្ចបៃតងប្រកបដោយនិរន្តរភាព។

leftcenterrightdel
ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្ស​ លោក Tran Tuan Anh ជួបពិភាក្សាការងារជាមួយលោក John Murton បេសកជនពិសេសរដ្ឋាភិបាលអង់គ្លេសសម្រាប់ COP26 (រូបថត៖ vnanet.vn)

គណៈប្រតិភូបានសម្តែងនូវការចាប់អារម្មណ៍ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តកិច្ចសន្យា និងគោលដៅស្តីពីអាកាសធាតុ ការផ្លាស់ប្តូរថាមពល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។ គណៈប្រតិភូបានអះអាងថានឹងបន្តសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ជំរុញកិច្ចសហប្រតិបត្តិការរវាង EU និងអង់គ្លេសជាមួយវៀតណាមឱ្យអភិវឌ្ឍកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពជាក់ស្តែង ស្របតាមបំណងប្រាថ្នា និងផលប្រយោជន៍របស់ភាគីនានា។

* នាថ្ងៃដដែល ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានទទួលជួបលោក Philippe Orliange នាយកប្រតិបត្តិសកលនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម៕

បកប្រែដោយ Huyen Trang