ថវិកានេះរួមមាន ជំនួយ ១ លានដុល្លារនូវែលសេឡង់ សម្រាប់សម្ភារៈបរិក្ខារពេទ្យ តាមរយៈមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំវៀតណាម និង ១ លានដុល្លារនូវែលសេឡង់ទៀតសម្រាប់ជនងាយរងគ្រោះនៅវៀតណាម តាមរយៈអង្គការអន្តរជាតិ CARE និង Oxfam នៅវៀតណាម។

leftcenterrightdel
លោកស្រី Tredene Dobson ជូនថវិកា ២ លានដុល្លារនូវែលសេឡង់ ដើម្បីជួយវៀតណាមស្ដារឡើងវិញក្រោយជំងឺរាតត្បាតដល់លោក​ Nguyen Minh Vu អនុរដ្ឋមន្រ្តីការបរទេសវៀតណាម (រូបថត៖ baochinhphu.vn)

ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំវៀតណាម លោកស្រី Tredene Dobson បញ្ជាក់ថា ជំនួយមនុស្សធម៌ជាផ្នែកសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តនូវែលសេឡង់-វៀតណាម។ លោកស្រី Tredene Dobson បានសម្ដែងនូវជំនឿជឿជាក់ថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូ នឹងចូលរួមចំណែកស្ដារឡើងវិញយ៉ាងខ្លាំងក្លាក្រោយជំងឺរាតត្បាត ព្រមទាំងអំពាវនាវភាគីពាក់ព័ន្ធមានសកម្មភាព ឆ្ពោះទៅគោលដៅជួយវៀតណាមអភិវឌ្ឍ វិបុលភាព និងរឹងមាំ។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ស្ថានទូតនូវែលសេឡង់ប្រចាំវៀតណាមបានសហការជាមួយដៃគូនៅវៀតណាម និងអន្តរជាតិអនុវត្តគម្រោងជាច្រើនប្រកបដោយជោគជ័យដើម្បីជួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត តាមរយៈនោះ ជួយដល់កម្មការិនីជាង ៣,៣០០ នាក់ កុមារពិការចំនួន ១៣០ នាក់ និងសហគមន៍ជនគ-ថ្លង់នៅប្រទេសវៀតណាម៕

បកប្រែដោយ Thuy Anh