ក្រុមហ៊ុនទទួលបានលទ្ធផលពោលខាងលើមកពីរោងចក្ររបស់ក្រុមហ៊ុន Samsung បានអនុវត្តយ៉ាងតឹងរ៉ឹងនូវដំណោះស្រាយរបស់រដ្ឋាភិបាល ខណៈដែលមានការផ្ទុះឡើងលើកទី៤ នៃជំងឺ Covid-19 នាចុងខែមេសា ឆ្នាំ២០២១។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន Samsung Vietnam នៅទទួលបានជំនួយពីរដ្ឋាភិបាលវៀតណាម និងអាជ្ញាធរនៅមូលដ្ឋានផងដែរ។

leftcenterrightdel
បុគ្គលិកនៃក្រុមហ៊ុន Samsung Vietnam នៅលើខ្សែសង្វាក់ផលិតកម្ម (រូបថត៖ vietnamplus.vn)

លោក Choi Joo Ho បានឲ្យដឹងថា ឆ្លើយតបនឹងជំនួយពីរដ្ឋាភិបាលវៀតណាម ក្រុមហ៊ុន Samsung មិនផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មនៅវៀតណាមដោយសារជំងឺ Covid-19 ឡើយ។ គិតដល់ចុងឆ្នាំ២០២១ ទុនវិនិយោគរបស់ក្រុមហ៊ុន Samsung Vietnam គឺ ១៨ ពាន់លានដុល្លារអាមេរិក ខ្ពស់ជាង ១០២% បើធៀបនឹងទុនវិនិយោគដែលបានអនុម័តក្នុងឆ្នាំ២០២០ គឺ ១៧,៧ ពាន់លានដុល្លារអាមេរិក៕

បកប្រែដោយ Thuy Anh