តាមនោះ នាយករដ្ឋមន្រ្តីស្នើឲ្យគណៈកម្មាធិការប្រជាជនខេត្តតាមដានស្ថានភាពនៃទឹកជំនន់ ដឹកនាំការអនុវត្តវិធានការបន្ទាន់ដើម្បីទប់ទល់នឹងទឹកជំនន់ និងប្រមូលកម្លាំង ជម្លៀសក្រុមគ្រួសារនៅតំបន់ដែលមិនមានសុវត្ថិភាព។

leftcenterrightdel
រូបថតឧទាហរណ៍ (baotainguyenmoitruong.vn)

នាយករដ្ឋមន្រ្តីស្នើឲ្យគណៈកម្មាធិការប្រជាជនខេត្តរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន ឧបត្ថម្ភស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគសម្រាប់គ្រួសារដែលត្រូវបានជម្លៀសចេញ ហើយការពារប្រព័ន្ធទំនប់ ត្រួតពិនិត្យការប្រតិបត្តិការប្រកបដោយសុវត្ថិភាពនូវអាងស្តុកទឹកនៅក្នុងតំបន់ ត្រៀមខ្លួនជាស្រេចដើម្បីជួយសង្រ្គោះ ជំនះផលវិបាកនៃទឹកជំនន់។ គណៈកម្មាធិការជាតិទទួលបន្ទុកការទប់ទល់នឹងគ្រោះមហន្តរាយនិងស្វែងរក ជួយសង្គ្រោះ និងក្រសួងការពារប្រទេស ដឹកនាំយោធភូមិភាគទី ៤ យោធភូមិភាគទី ៥ និងកងកម្លាំងដែលបោះទ័ពនៅតំបន់ ត្រៀមជាស្រេចជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់ អនុវត្តការងារជួយសង្គ្រោះនៅពេលមានសំណើ៕

បកប្រែដោយ Thuy Anh