វៀតណាមមានតំណាងចូលរួមក្រុមប្រឹក្សាភិបាលនៃអង្គការសាកលវិទ្យាល័យហ្វ្រង់កូហ្វូន
កប.អនឡាញ - នៅក្នុងមហាសន្និបាត លើកទី ១៨ នៃអង្គការសាកលវិទ្យាល័យហ្វ្រង់កូហ្វូន (AUF) ដែលទើបតែបានប្រព្រឹត្តទៅនៅប្រទេសរ៉ូម៉ានីតាមប្រព័ន្ធវិដេអូផង និងជួបគ្នាដោយផ្ទាល់ផង លោកសាស្រ្តាចារ្យ បណ្ឌិត Le Quan សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិហាណូយ ត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលនៃ AUF ។
លោកសាស្រ្តាចារ្យ បណ្ឌិត Le Quan បានក្លាយជាតំណាងតែមួយគត់នៃតំបន់អាស៊ីប៉ាស៊ីហ្វិកដែលចូលរួមក្នុងស្ថាប័នគ្រប់គ្រងខ្ពស់បំផុតរបស់ AUF ។
    |
 |
លោកសាស្រ្តាចារ្យ បណ្ឌិត Le Quan |
ការដែលលោកសាស្រ្តាចារ្យ បណ្ឌិត Le Quan ក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ AUF នឹងរួមចំណែកដល់ការអភិវឌ្ឍជាលក្ខណៈអន្តរជាតិនៃការអំប់រំឧត្តមសិក្សាក្នុងតំបន់ នៅប្រទេសវៀតណាម និងនៅសាកលវិទ្យាល័យជាតិហាណូយ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងចំណោមដៃគូនៃប្លុកហ្វ្រង់កូហ្វូន។
AUF មានសាកលវិទ្យាល័យសមាជិកជាង ១.០០០ មកពី ១២០ ប្រទេសដែលនិយាយភាសាបារាំងមួយផ្នែក ឬទាំងស្រុង។ អង្គការនេះរួមចំណែកក្នុងការជួយគាំទ្រដល់ការបង្កើតបរិយាកាសវិទ្យាសាស្ត្រមួយ និងការតភ្ជាប់បណ្តាសាកលវិទ្យាល័យជាសមាជិក បម្រើការអភិវឌ្ឍសង្គម៕
បកប្រែដោយ Duy Hoan